ក្រិត​ឃី​ត​កម្ពុជា និង​សិង្ហ​បុរី​ប្រកួត​មិត្តភាព​ត្រៀម​ស៊ី​ហ្គេម ២០២៣ ​ជាមួយ​ក្តីសង្ឃឹម​ឈ្នះ​មេដាយ​ពីរ រឺ​បី​

2023/02/10 11:10:34 am        29

ក្រិត​ឃី​ត​៖ ក្រុមកីឡា​ក្រិត​ឃី​ត​នារី​ជម្រើសជាតិ​កម្ពុជានាពេល​ថ្មីៗ​នេះ បាន​ណាត់​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​នារី​សិង្ហ​បុរី ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​អាស៊ីអាគ្នេយ៍ ២០២៣​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​តាម​ការបញ្ជាក់​របស់​លោក ម៉ា​នី​ស្ហ សា​មា​ហ៍ នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ក្រិត​ឃី​តកម្ពុជាឱ្យដឹងថា​ ការប្រកួត​នេះ​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​នូវ​អនុស្សារណៈ​ដែល​សហព័ន្ធ​ប្រទេស​ទាំងពីរ កម្ពុជា-សិង្ហ​បុរីបានធ្វើ​រយៈពេល​ប្រាំ​ឆ្នាំ​។ លោក​ក៏បាន​អរគុណ​ដល់​សិង្ហ​បុរី​ដែល​បាន​ជួយ​វិស័យ​ក្រិត​ឃី​ត​កម្ពុជា​យ៉ាងច្រើន ដើម្បី​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ​នេះព្រោះ​កីឡា​នេះ​ថ្មី​សម្រាប់​កម្ពុជា​។ លោក​បន្ថែមថា ​ហេតុផល​នៅ​ពីក្រោយ​ការប្រកួត​រយៈពេល​ ៥​ថ្ងៃនេះ​ជាការ​ត្រៀម​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ចំពោះមុខ និង​ពិនិត្យមើល​នូវ​ទម្រង់​ប្រកួត​របស់​ជម្រើសជាតិ​កម្ពុ​ជា បន្ទាប់ពី​ហ្វឹកហាត់​យ៉ាងខ្លាំង​ជាប្រចាំ​។ ហើយ​សង្ឃឹមថានឹង​ដណ្តើមបាន​មេដាយ​ពីរ រឺ​បី​គ្រឿង​ពី​ព្រឹត្តិការណ៍​តំបន់​នេះ​។​ ​លោកស្រី តេ​អូ ឡេ​ឆេង អគ្គរដ្ឋទូត​សិង្ហ​បុរីប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ក្រុម​ជម្រើសជាតិ​ប្រទេស​ទាំង២ ​ប្រកួត​ជាមួយគ្នាក្នុង​ពហុ​កីឡដ្ឋាន​ដ៏​ល្អ​អស្ចា​រ្យ​នេះ​។

លោកស្រី​បន្តថា ​កម្ពុជា​បានធ្វើ​ការងារ​ដ៏​ល្អ​ក្នុង​ដំណើរ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។ ចំពោះ​ការប្រកួត​មិត្តភាព​នេះ​ពិតជា​សំខាន់​ ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ​ប្រកួត​ស៊ី​ហ្គេម​ចំពោះមុខ​។ ​នេះ​ជា​លើក​ទី​២ ​ដែល​កីឡា​ក្រិត​ឃី​ត​ត្រូវ​ដាក់បញ្ចូល​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ខណៈ​លើក​ទី​១​ ពេល​ម៉ាឡេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៧ ដោយមាន​ ៦​ប្រទេស​ចូលរួម ហើយ​កាលនោះ​កម្ពុជា​មិនមាន​ក្រុម​ចូលរួម​ប្រកួត​ទេ​។​ ​ស៊ី​ហ្គេម ២០២៣ ក្រិត​ឃី​ត​មាន ​៨​វិញ្ញាសា (​បុរស ​៤​វិ​ញ្ញាសា និង​នារី ​៤​វិញ្ញាសា​) ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣​។ ក្រិត​ឃី​ត​ជា​ប្រភេទ​កីឡា​ថ្មី​សម្រាប់​កម្ពុជា តែ​យ៉ាងណា​បច្ចុប្បន្នក៏មាន​ការគាំទ្រ​បច្ចេកទេស ​ពី​ប្រទេស​ដែល​ខ្លាំងៗ​ខាង​កីឡា​នេះ​ផងដែរ ដូចជា​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am