កងពលតូច ថ្មើជើងលេខ៤២ បង្កើនការដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម​ដល់កងទ័ព ក្នុងបរិបទកូវីដ-១៩

2021/04/27 09:59:58 am        118


ឧត្តរមានជ័យ ៖ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤២ ជំរុញ​ដល់គ្រប់អង្គភាពទាំងអស់ ដែលចំណុះឲ្យកងពលត្រូវតែបន្តការបង្ករបង្កើនការ​ដាំដុះដំណាំបន្លែរួមផ្សំ ចិញ្ចឹមសត្វបន្ថែមទៀត នៅតាមបណ្តាអង្គភាពនីមួយៗ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៍​ សំរាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅប្រចាំថ្ងៃ​ របស់កងទ័ពឲ្យមានភាពរឹងមាំក្នុងកាលៈទេសៈនេះ។

លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២  បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពបែបនេះ កងទ័ព គឺជាកម្លាំងស្នូលនឹងមានកាតព្វកិច្ច​ដ៏សំខាន់សំរាប់ការពារជាតិការពារប្រជាជន ដើម្បីរួមគ្នាធ្វើការទប់ស្កាត់ឲ្យបាននូវជំងឺកូវីដ-១៩ទាំងអស់គ្នាក្នុងស្ថានភាពដ៏លំបាកនេះ។

លោកមេបញ្ជាកការ បានបន្តថា ដើម្បីពង្រឹងកម្លាំងប្រចាំការឲ្យបានរឹងមាំក្នុងអង្គភាព គម្បីកងកម្លាំងទាំងអស់ ក្រៅពីការពារជាតិ គឺត្រូវពង្រីកធ្វើការដាំដុះបន្លែរួមផ្សំនឹងចិញ្ចឹមសត្វ ឲ្យបានច្រើនក្នុងអង្គភាពនីមួយៗ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពឲ្យបានល្អប្រសើរក្នុងអំឡុងពេលបរិបទកូវីដ-១៩នេះកុំឲ្យមានការខ្វះខាត។

លោកសារឿត ដែលជាយោធាម្នាក់ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ថា ដើម្បីពង្រឹងសាមក្គីភាពផ្ទៃក្នុងអង្គភាពកងទ័ពក្នុងគ្រាលំបាកជួបវិបត្តិកូវីដ-១៩នេះ ឲ្យបានរឹងមាំគម្បីកងកម្លាំងទាំងអស់ត្រូវរួមសាមគ្គី​គ្នាជាថ្លុងមួយនូវគ្រប់អង្គភាពទាំងអស់ក្រោមចំណុះកងពលតូចថ្មើរជើងលេខ៤២ ត្រូវបន្តធ្វើការដាំដុះដំណាំបន្លែរួមផ្សំចិញ្ចឹមសត្វក្នុងអង្គភាពឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងអង្គភាពឲ្យបានប្រសើរកុំឲ្យមានការខ្វះខាតក្នុងអំឡុងពេលកូវីដ-១៩នេះ។

គួរបញ្ជាក់ថា បន្លែដែលបានដាំរួមមាន ៖ សណ្តែកកួរ ខាត់ណា ម្ទេស ខ្ទឹម ជីនាងវង ម្រះព្រៅ ត្រសក់ ត្រឡាច ត្រប់ ត្រកួន នឹង មាន់ទា កង្កែប គោ សំរាប់ផ្គត់ផ្គង់​ការហូបចុកក្នុងអង្គភាពផងដែរ ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm