កម្ពុជារក្សាកំណើននាំចេញខ្ពស់​ បើទោះបីបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP

2023/02/10 06:19:13 pm        580

ភ្នំពេញ៖ ការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ​នៅតែបន្តកើនឡើង បើទោះបីជាកម្ពុជា បានបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធអនុគ្រោះពន្ធ GSP​នៅសហរដ្ឋអាមេរិក។​ ក្រសួងពាណិជ្ជកម្ម អះអាងថា ​ការកើនឡើងទំហំនៃការនាំចេញទៅទីផ្សារធំៗទាំងពីរនេះ ​ឆ្លុះបញ្ចាំង​ពី​តម្រូវការផលិតផលផលិតនៅប្រទេសកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​នៅថ្ងៃទី១០ ​ខែកុម្ភៈនេះថា ​ការបាត់បង់ការអនុគ្រោះពន្ធពីប្រព័ន្ធ​អនុគ្រោះពន្ធទាំងពីរនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា​ទៅទីផ្សារសហរដ្ឋអាមេរិក និង​បណ្តា​ប្រទេសនៅសហភាពអឺរ៉ុបឡើយ ។ ​ជាក់ស្តែង ការនាំចេញទំនិញទៅទីផ្សារសហរដ្ឋអាមេរិក សម្រេចបានជិត ៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ តំណាងប្រមាញជាង៤០%នៃទីផ្សារនាំចេញ​សរុប​របស់កម្ពុជា មានកំណើន ១៩% បើធៀបនឹងឆ្នាំ២០២១ ។

ដោយឡែក កម្ពុជាបានសម្រេចការនាំចេញទៅកាន់សហភាពអឺរ៉ុប ​មាន​ទឹកប្រាក់​ជាង ​៤​ ពាន់​លាន​ដុល្លារ រួមចំណែកប្រមាណ១៨ភាគរយ ​នៃទីផ្សារនាំចេញសរុបរបស់កម្ពុជា ​កាលពីឆ្នាំមុន។

រដ្ឋលេខាក្រសួងពាណិជ្ជកម្ម លើកឡើងថា ​ទោះបីបាត់២០ភាគរយនៃ EBA សហភាពអឺរ៉ុប នៅបន្តនាំចូល​សំលៀកបំពាក់ កង់​ អង្ករ ស្បែកជើង​ សំភារៈធ្វើដំណើរ និងទំនិញផ្សេងៗ​ទៀតជាច្រើន មានការកើនឡើងគួរឱ្យកត់សំគាល់។

គួររំលឹកថា គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា កាល​ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ដោយឡែកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក​បាន​ផុត​សុពលកាលពីដំណាច់ឆ្នាំ២០២០​ សម្រាប់ផ្តល់ឱ្យប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមានកម្ពុជា​ផងដែរ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បានលើកឡើង​កាលពីសប្តាហ៍កន្លងទៅ​ក្នុង​កិច្ចប្រជុំបូកសរុបការងារក្រសួង​ ថាការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ ​ការបង្ក​លក្ខណៈ​ងាយស្រួល​ និង​ការ​បង្កើត​បរិយាកាស​អំណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ ​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​​ ២០២២ មាន​ប្រមាណ ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,១​ ភាគរយ​ បើ​ធៀប​ទិន្នន័យ​ឆ្នាំ​ ២០២១​។

ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងថា ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅក្នុង​ការជំរុញ​កំណើន​វិស័យ​ពាណិជ្ជកម្ម ​ដោយបាន​កែប្រែ​បញ្ហា​ប្រឈម​ទៅជា​ឱកាស ​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ​ការកាត់បន្ថយ​ចំណាយ និង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ ​ជាមួយគ្នានេះ​ក្រសួង​ក៏​បង្ក​លក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច ​និង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​​៕ ​អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm