វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់ម៉ារ៉ុក Younes Rachidi ត្រូវបានដាក់ពិន័យមិនឱ្យពាក់ព័ន្ធនឹងកីឡាវាយកូនបាល់ពេញមួយជីវិត ក្រោយត្រូវបានរកឃើញពីអំពើពុករលួយរៀបចំលទ្ធផលទុកជាមុនសរុប ១៣៥ប្រកួត ច្រើនបំផុតជាកំណត់ត្រាដោយក្រុមភ្នាក់ងារសុចរិតភាពកីឡាវាយកូនបាល់អន្តរជាតិ ITIA។
បុរសវ័យ ៣៦ឆ្នាំរូបនេះមានពាក់ព័ន្ធនឹងអំពើពុករលួយនេះ ជាមួយកីឡាករសញ្ជាតិអាល់ហ្សេរីពីររូបទៀតដែលត្រូវបានដាក់ពិន័យមុននេះដោយ ITIA ផងដែរ។ Younes Rachidi ដែលជាកីឡាករវាយគូធ្លាប់មានចំណាត់ថ្នាក់ពិភពលោកលេខ ៤៧៣ ចាប់ពីពេលនេះទៅនឹងមិនអនុញ្ញាតឱ្យលេងកីឡាវាយកូនបាល់ រឺការងារជាគ្រូបង្វឹក គ្រូជំនួសផ្សេង បូករួមទាំងមិនឱ្យចូលទស្សនាការប្រកួតថែមទៀត៕
អត្ថបទ៖នាង សុភាវុធ