ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​គ្រោង​ទិញ​ភាគហ៊ុន​ក្រុម​បិសាច​ក្រហម Manchester United

2023/02/10 09:38:36 pm        70

​បាល់ទាត់៖ ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា Qatar Sports Investments (QSI) ត្រូវបាន​គេ​ដឹងថា ​កំពុង​មាន​គម្រោង​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United មក​គ្រប់គ្រង នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail​។

​​របាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​ប្រមូលផ្តុំ​ដោយ​អ្នកមាន​ស្តុក​ស្តម្ភ​របស់​កាតា​ដែលជា​ម្ចាស់ World Cup 2022 កន្លងទៅ​។ ​Manchester United បាន​បដិសេធ​មិន​ឆ្លើយតប​ឡើយ ក្រោយ​មានការ​ទាក់ទង​សួរ​បញ្ជាក់​ពី​សារព័ត៌មាន Reuters​។​ ​លោក Jim Ratcliffe ដែលជា​ប្រធាន​ក្រុមហ៊ុន INEOS របស់​អង់គ្លេស ជា​មនុស្ស​មុន​ដែល​ប្រកាស​ដំណើរការ​ចរចា​ទិញ​ភាគហ៊ុន Manchester United កាលពី​ខែ​មុន បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​ធំ​គ្រួសារ​ត្រកូល Glazers របស់​អាមេរិក បាន​និយាយ​កាលពី​ខែវិច្ឆិកា​ក្នុង​ការលក់​ភាគហ៊ុន​របស់ខ្លួន​។

​​សូមបញ្ជាក់ថា អ្នកគាំទ្រ Manchester United បាន​ស្រែក​ទទូច​រក​ម្ចាស់​ក្លិប​ថ្មី និង​ឈានដល់​ការធ្វើ​បាតុកម្ម​ប្រឆាំង​ម្ចាស់​ក្លិប​បច្ចុប្បន្ន​ផងដែរ​ ជុំវិញ​ការវិនិយោគ​របស់​ក្លិប​ដែល​ខកខាន​លើក​ពាន​តាំងពី Europa League ឆ្នាំ២០១៧​។ ​បច្ចុប្បន្ន Manchester United ស្ថិតក្រោម​ការដឹកនាំរ​បស់​អ្នកចាត់ការ Erik ten Hag កំពុង​ឈរ​លេខ៣ ក្នុង​តារាង​នៅ​ក្របខណ្ឌ English Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        287
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        357

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm