ទួរគី ៖ ទារកចំនួន១៦នាក់ ដែល២នាក់ក្នុងចំណោមពួកគេ ត្រូវបានទាញចេញពីអគារបាក់រលំ ត្រូវបាននាំឡើងជិះយន្តហោះចេញពីតំបន់រញ្ជួយដី ទីក្រុង Kahramanmaras តាមយន្តហោះប្រធានាធិបតីទួរគី ហើយត្រូវបាននាំមកកាន់ទីក្រុងអង់ការ៉ា រដ្ឋធានីរបស់ប្រទេស។ ទារកដែលគ្មានអ្នករួមដំណើរត្រូវបាននាំយកមកកាន់អាកាសយានដ្ឋានដោយរថយន្តសង្គ្រោះ និងបានប្រគល់ទៅឲ្យអ្នកថែទាំកុមារដែលឡើងជិះលើយន្តហោះរដ្ឋាភិបាល។ ទារកទាំងអស់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងអង់ការរ៉ា។


