
អន្ដរជាតិ៖ ក្រុមស្វែងរក និងជួយសង្គ្រោះមកពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានជួយសង្គ្រោះយកទារកមានអាយុ ១០ថ្ងៃម្នាក់ ឈ្មោះ Yagiz Ulas ពីក្រោមកម្ទេចថ្ម នៃអគារបាក់រលំ នៅថ្ងៃសុក្រនេះ នៅក្រុង Hatay ដែលមានរយៈពេលប្រមាណ ៩០ម៉ោង បន្ទាប់ពីរញ្ជួយដីដ៏មានឥទ្ធិពល នៅក្នុងប្រទេសទួរគី និងស៊ីរី។ បន្ទាប់ពីសង្គ្រោះទារកឈ្មោះ Yagiz ក្រុមជួយសង្គ្រោះបានទាញយកម្តាយរបស់ទារកមកកាន់ទីសុវត្ថិភាព ហើយអ្នកទាំងពីរ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យ។
