ក្រសួងសុខាភិបាល ប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព

2023/02/11 01:48:41 am        123

​ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាស​ទទួល​ស្គាល់​សមាស​ភាព​ក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលបានទទួល​នូវទំនុក​ចិត្ត​ពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យដ៏ធំបំផុតនៅកម្ពុជា ដែលមានចំណុះគែ្ររហូតដល់ជិត ១០.០០០គ្រែ, នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានសេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ​ដែល​បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមប្រឹក្សាភិបាល និង​ចូល​កាន់​តំណែងនាយក និង​គណៈគ្រប់គ្រង​នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលទើបបាន​ទទួល​សេចក្តីទុកចិត្ត និងតែងតាំងដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ -លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យ និងគណៈគ្រប់គ្រងទាំងអស់។ យើងពិតជាមានមោទនភាព ដែលកម្ពុជា ជាប្រទេស​គំរូ​សម្រាប់​ប្រទេសមាន​ធនធាន​តិច និង ប្រទេសដែលទើបឆ្លងផុតពីសង្គ្រាមអាច​សម្រេចគោលដៅ​សុខភាព​បានយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការ​គ្រប់គ្រង ឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ អាច​ឱ្យបើកដំណើរការប្រទេសទាំងសកម្មភាព សេដ្ឋកិច្ច និងសង្គម​តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងកំពុង​នៅលើផ្លូវឈានទៅសម្រេចបានការគ្របដណ្ដប់ សុខាភិបាលជាសកល ក្រោម​គំនិតផ្តួចផ្តើម​ដ៏ភ្លឺស្វាង​ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើងមូលនិធិ ជាតិគាំពារសុខភាពសង្គម ដែលគ្របដណ្ដប់​ប្រជាជន​ក្រុម​គោលដៅ​ផ្សេងៗ រួមមាន កម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្ត្រីសាធារណៈ អតីត​មន្ត្រីរាជការ ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ ថ្នាក់ដឹកនាំភូមិ ក្រុមកីឡាករ ក្រុមអ្នកដោះមីន ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ កម្មករត្រីចក្រយាន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជា​សាច់​ប្រាក់ដោយផ្ទាល់​ដល់ស្រ្តីសម្រាល​កូន​ជា​កម្មការីនី​ និងមន្ត្រីរាជការដែលជាការលើកទឹកចិត្ត សម្រាប់​បង្កើនកម្រិតអាហារូបត្ថម្ភទាំងម្ដាយ ទាំងទារក​ទើប​និង​កើត ដែលបានទទួលការគាំទ្រ និង​សេចក្តីថ្លែង​អំណរគុណយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

​ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាអំណោយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងសម័យសន្តិភាព ហើយគ្រប់បណ្តា​ប្រទេស​នៅលើពិភពលោក នៅពេលដែលប្រទេស​ជាតិរីក​ចម្រើន គឺបណ្តាប្រទេសទាំងនោះ ងាកទៅរកការងារសង្គមកិច្ច ការងារការពារសុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកិច្ចការងារនេះ ជាបរិបទ​លើពិភព​លោក​តែងតែគិតគូរដល់កិច្ចការងារនេះ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm