
អន្ដរជាតិ៖ ក្រុមនគរបាល និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប៉ះទង្គិចគ្នានៅទីក្រុង Limaកាលពីយប់ថ្ងៃព្រហស្បតិ៍។ បាតុកម្មនៅទូទាំងប្រទេសប៉េរូ ដែលបង្កឡើងដោយសារតែការទម្លាក់តំណែងអតីតប្រធានាធិបតីលោក Pedro Castillo បានអូសបន្លាយពេល ២ខែមកហើយ។
ក្រុមបាតុករទាមទារឲ្យដោះលែងលោក Castillo ទាមទារឲ្យមានការលាលែងពីតំណែងរបស់លោកស្រីប្រធានាធិបតី Dina Boluarte ដែលបានឡើងកាន់អំណាចក្រោយទម្លាក់តំណែងលោក Castillo និងទាមទារឲ្យបិទសភា។
អ្នកស្រី Maruja គឺជាបាតុករមួយរូប និយាយថា ស្តាប់ឲ្យច្បាស់លោកស្រី Dina Boluarte ឈាមដែលស្រក់គឺមិនអាចបំភ្លេចបាននោះទេ ។ លោកនិយាយបែបនេះ គឺចង់សំដៅលើមនុស្ស ៤៨នាក់ដែលបានស្លាប់អំឡុងធ្វើបាតុកម្ម៕
