
ភ្នំពេញ៖ ក្រោយជំនួបពិភាក្សាការងារ ដ៏មានសារៈសំខាន់ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្ដម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិនរួចមក នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាប់ដៃត្រួតពល និងជំនួបកំពូលទ្វេភាគី ជាមួយឯកឧត្ដម លឺ ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិជាតិ។ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕






