
កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាល បាននាំយកពូជស្រូវចែកជូនដល់ប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន ២.៦៩៤គ្រួសារ មកពីក្រុង និងស្រុកចំនួន ២ក្នងខេត្តកំពង់ឆ្នាំង។
ពិធីចែកស្រូវពួជនាពេលនេះបានធ្វើឡើងព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ៕




