ចាស់ជរានៅស្រុកកោះធំសប្បាយចិត្ត បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះព្យាបាលជំងឺដល់ផ្ទះដោយមឥតគិតថ្លៃ

2023/02/11 01:38:21 pm        442

កណ្តាល​៖ ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​ចាស់ជរា​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល សម្តែង​ការស្វាគមន៍ និង​សប្បាយចិត្ត​យ៉ាង​ក្រៃលែង​ បន្ទាប់ពីក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា អនុប្រធាន​ទី​៣ គណៈអចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កោះធំ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពួកគាត់​ដល់​មូលដ្ឋាន​ដោយ​មិន​គិតថ្លៃ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​លោកតា លោកយាយ បានឱ្យដឹងថា ពួកគាត់​ពិតជា​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា និង​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ពួកគាត់​ទេ ដោយសារតែ​សកម្មភាព​មនុស្សធម៌រ​បស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុះមក​ព្យាពាល​ពួកគាត់​ដល់ផ្ទះ​ជា​ញឹកញាប់​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ថ្លែងថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​រតែង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ថា​ជិត​ឬ​ឆ្ងាយ មកពី​សាសនា ឬ​គណបក្ស​ណា​នោះទេ គឺ​គ្រូពេទ្យ​នឹងធ្វើ​ការព្យាបាល​ដល់​ពួកគាត់​ទាំងអស់​ដោយ​មិន​គិតថ្លៃ​នោះឡើយ​។​

​ជាងនេះទៅទៀត​ប្រសិនបើ​ស្ថានភាព​ជំងឺ​របស់​បងប្អូន​ណា ដែល​ព្យាបាល​នៅ​មូលដ្ឋាន​ដែល​ក្រុមការងារ​ចុះ​ផ្ទាល់​នេះ មិនបាន ឬ​មិនទាន់​ពេលវេលា​(​ធ្ងន់ធ្ងរ​) ក្រុមគ្រូពេទ្យ នឹង​ដឹក​គាត់​មក​ព្យា​ល​ពេទ្យ​ធំ​គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្តង ដោយ​មិន​គិតថ្លៃ​សេវា​សូម្បីតែ​បន្តិច​។​

​ឯកឧត្តម ឈាង រ៉ា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ការពិនិត្យ​ព្យាបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋ មាន​ជិត​ពីរពាន់​នាក់ មកពី​ប្រាំពីរ​ឃុំ នៅ​ស្រុក​កោះធំ ដោយមាន​ប្រភេទ​ជំងឺ​ជាច្រើន​ដូចជា​ប្រចៀក ច្រមុះ បំពង់ក ជំងឺ​ភ្នែក រោគ​ស្ត្រី ជំងឺ​បេះដូង សុខភាព​មាត់​ធ្មេញ ពិនិត្យ​ផ្ទៃពោះ ឆ្លុះ​អេកូ​ផ្ទៃពោះ រួមទាំង​ធ្វើការ​វះកាត់​ខ្នាតតូច​នៅនឹងកន្លែង​ផងដែរ​។​

​ឯកឧត្តម​ក៏បាន បញ្ជាក់​ផងដែរ​ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​តែងតែ​ចុះ​ព្យា​ល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​មិន​គិត ថ្លៃ​នេះ គឺមាន​រហូតដល់​ជាង​បួន​រយ​នាក់ ដោយ​ក្រុមគ្រូពេទ្យ​ទាំងនោះ​ភាគច្រើន​គឺ​សុទ្ធតែជា​គ្រូពេទ្យ​មាន ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ ដោយ​កំពុង​បំរើការ​ងារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​តែម្តង​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am