កំពង់ចាម៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ឯកឧត្តមប្រធាន និងលោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង ១៥ឃុំ និងសមាជិក សមាជិកាគណបក្សក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមសរុប ៥៣២នាក់៕








