ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នៅជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានចូលរួមពីឯកឧត្តម ម៉ែន អេង អនុប្រធានក្រុមការងារគណបក្សក្រុងបាវិត នៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិនទាំង១៥ ក្នុងសង្កាត់ច្រកម្ទេស និងសមាជិក សមាជិកាគណបក្សសង្កាត់ច្រកម្ទេសជាច្រើនរូបទៀត។







