សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីរាត្រីសមោសរ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា”

2023/02/12 09:12:44 pm        261

នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែនសុខ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បានរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល​រវាង​សមាជិក​សមាជិកា​ទាំង​អស់ និងដើម្បីចូលរួមស្វែងយល់ថែមទៀតអំពីបុព្វហេតុ និងគោលបំណងរបស់សមាគម ក៏​ដូច​ជា​ការ​ឆ្លុះបញ្ចាំងអំពីសកម្មភាពកន្លងមក និងទិសដៅរបស់សមាគម​ និង​ដើម្បី​កៀរ​គរ​នូវ​វិភាគ​ទាន​ស្ម័គ្រចិ​ត្តពីសមាជិកសមាជិកាគាំទ្រ ក៏ដូចជាការចូលរួមចំណែកពីសប្បុរសជននានា ដើម្បី​បន្ត​គាំទ្រ​ទិស​ដៅសកម្មភាពឆ្នាំ២០២៣ របស់សមាគម ជាពិសេសការបំផុសចលនា “កម្លាំងស្ម័គ្រចិត្ត ដើម្បី​កុមារី និងយុវតីកម្ពុជា”។

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អគ្គ​ស្នង​ការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បានថ្លែងអំណរព្រះគុណចំពោះការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ និង​ការ​ចង្អុល​បង្ហាញ​បំភ្លឺ​ផ្លូវដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ ព្រះ​ប្រធាន​កិត្តិយស និងថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​របស់​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​, ដែលបាន​ជ្រោម​ជ្រែង​ឱ្យ​សមាគម​អាច​បង្កើន​សន្ទុះ​ការងារ​ដោយ​សម្រេច​បាន​វឌ្ឍនភាព​លើ​សកម្មភាពជាច្រើនគួរឱ្យកត់សម្គាល់ ដែលរួមមាន​ទាំង​លើកា​រ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​សមាគម, កម្មវិធីបញ្ចូលសមាជិកថ្មី, ការអប់រំបណ្តុះបណ្តាល, ការចូលរួមថែរក្សាបរិស្ថាន, ការងារ​ពាក់​ព័ន្ធ​សុខភាព និងសុវត្ថិភាព, សកម្មភាពវប្បធម៌ សិល្បៈ ប្រពៃណី និងសិប្បកម្ម, ការហាត់​សម្ដែង​របាំ​របស់ក្រុមកុមារី យុវតី, ការរៀបចំពិធី Thinking Day, កម្មវិធីផ្សព្វផ្សាយអំពីប្រវត្តិ និង​ចលនា​របស់​សមាគមកាយឫទ្ធិកម្ពុជា, ការចុះព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ។ល។

គិតមកដល់បច្ចុប្បន្ននេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីបញ្ចូលសមាជិកថ្មីចំនួន ០៤ លើក​បន្ថែមទៀត ដែលធ្វើឱ្យសមាជិក សមាជិកា សរុបរបស់សមាគមកើនឡើងដល់ ចំនួន ១,៩៩៩​នាក់​។ ហើយអ្វីដែលជាមោទកភាពប្រកបដោយកិត្តិយសបំផុតនោះ តាមរយៈ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់សមាគមមិត្តកាយឫទ្ធិនារីពិភពលោកប្រចាំអាស៊ីប៉ាស៊ីហ្វិក FAWP បាន​សម្រេច​ឱ្យ​សមាគមកាយឫទ្ធិនារីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី៧ នា​អំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប ដែល​ជា​ការ​ជួប​ប្រជុំ​កម្រិត​អន្តរជាតិ​ថ្នាក់​តំបន់មួយ និងជាព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​។

លោកជំទាវបណ្ឌិត អគ្គស្នងការនៃគណៈកម្មាធិការប្រតិបត្តិ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា​​សកម្ម និងគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការគាំទ្រ និងចែករំលែកទាំងចំណេះដឹង ពេល​វេលា សម្ភារ និងថវិកា ក្នុងការជួយដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំង​ប្តេជ្ញានឹងប្រើប្រាស់ជំនួយពីសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាព និង​គាំទ្រ​ឱ្យ​កិច្ច​ដំណើរ​ការរបស់សមាគមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តជួយអភិវឌ្ឍថាមពលរបស់កុមារី យុវតី​ខ្មែរ ឱ្យមានអនាគតល្អ និងក្លាយ​ជា​ធនធាន​មួយ​ដ៏​ចាំ​បាច់​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​យើង​ត​ទៅ​មុខទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញការស្ញប់ស្ញែង និង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ឆ្នៃ​ប្រឌិត ភាពសកម្ម និងចលនាផុសផុលរបស់សមាគម រាប់ចាប់​តាំង​ពី​អាណត្តិ​ នៃ​គណៈ​កម្មាធិការ​ប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ដែលក្នុងរយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទីមោទនៈ ក៏ព្រោះតែមាន ទាំងនេះបានបង្ហាញឲ្យឃើញពីអ្នកដឹកនាំគ្រប់គ្រងល្អ មាន​សាមគ្គីភាពល្អ មានភាពរឹងមាំ និងមានចក្ខុវិស័យវែងឆ្ងាយ ។ លោកជំទាវបានគាំទ្រ និង​កោត​សរសើរ​ចំពោះលោកជំទាវ ពេជ ចន្ទមុន្នី និងគណៈកម្មាធិការប្រតិបត្តិសមាគមកាយឫទ្ធិនារីកម្ពុជា ដែល​បាន​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្ពោះទៅភាពជោគជ័យ ដើម្បីបន្តរួមចំណែក ជាមួយ​រាជ​រដ្ឋាភិបាលអភិវឌ្ឍធនធានកុមារី យុវតី និងស្របតាមគោល ការណ៍​សមាគម​កាយ​ឫទ្ធិ​នារី​ពិភព​លោក។ បន្ថែមពីនេះសមាគមបានបង្កលក្ខណៈ ដល់កុមារី និងយុវតីយើង បាន​ប្រើ​ប្រាស់​សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយ​ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

សូមជម្រាបផងដែរថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែល​មិន​ប្រកាន់​បក្ខ​ពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និង​ជា​ចលនា​កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​សមាជិក សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និង​មិន​មាន​ប៉ះ​ពាល់​ដល់​ការសិក្សា ឬបំពេញការងាររបស់សមាជិក សមាជិកាម្នាក់ៗនោះទេ។ បន្ថែមពីនេះ ចលនា​កាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និង​យុវតី​ប៉ុណ្ណោះ​ទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយដែលផ្ដល់ឱកាសឱ្យកុមារី​ និងយុវតី​សាក​ល្បង​ចូល​រួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការ​ចាប់​អារម្មណ៍​របស់​ពួក​គេ​លើ​បញ្ហា​សង្គម និងការអភិវឌ្ឍប្រទេសជាតិ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm