ក្មេងស្រីតូចម្នាក់ដែលកំពុងយំ បានជាប់នៅក្រោមគំនរថ្មក្នុងក្រុងអាហ្រ្វីន ខេត្ដអាលេប៉ូ ត្រូវបានគេទាញចេញដោយនៅរស់ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅក្នុងវប្រទេសទួគី និងភាគពាយព្យប្រទេសស៊ីរីដែលកាន់កាប់ដោយពួកឧទ្ទាម។
តាមវីដេអូនេះបានផ្សព្វផ្សាយដោយអង្ការមនុស្សធម៌ស៊ីរីកាលពីថ្ងៃច័ន្ទមានឈ្មោះថា មួកស ដោយបង្ហាញក្រុមសង្រ្គោះកំពុងបោសធូលីចេញពីខ្លួនទារក ខណៈដែលនាងបានចាប់ផ្ដើមស្រែកយំ។
នៅក្នុងការបង្ហោះតាមTwitter ក្រុមមួកស បានហៅពេលវេលាមិនគួអោយជឿនេះ ថា ទារកម្នាក់ ត្រូវបាន រកឃើញនៅរស់ នៅក្នុងកម្ទេចថ្មតែប៉ុន្មានម៉ោង បន្ទាប់ពីការរញ្ជួយដីលើកទី១ បានកើតឡើង ដោយនាងបានស្ថិតនៅលើភ្លៅសពបងស្រីរបស់នាងនៅឡើយ៕ អត្ថបទ៖ មករា