អ៊ុយក្រែន បានធ្វើសមយុទ្ធយោធាមួយកាលពីថ្ងៃសៅរ នៅក្នុងតំបន់រីវនេ ជិតព្រំដែនប្រទេសបេឡារុស្ស។ ក្រុមទាហ៊ានបានហ្វឹកហាត់ការពារវត្ថុដែលពិបាកៗ ដោយអង្គភាពប្រយុទ្ធទ័ពអាកាសត្រូវបញ្ឈប់ក្បួនដឹកជញ្ជូនរបស់សត្រូវ និងចូលដណ្ដើមទៅកាប់កាប់អគារ។
លោកសេរី ណាយេវ មេបញ្ជាការកងទ័ពចម្រុះអ៊ុយក្រែនបាននិយាយថា ជាដំបូងកងទ័ពលោកកំពុងប្រើប្រាស់បទពិសោធន៍ដែលទទួលបាន ដើម្បីការពារទៅនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។
កាលពីពេលមុននេះ ក្រុមមន្រ្ដីអ៊ុយក្រែននិយាយថា កងទ័ពរុស្ស៊ីអាចនឹងព្យាយាមវាយប្រហារចេញពីប្រទេសបេឡារុស្សដែលជាសម្ព័ន្ធមិត្ដរបស់ក្រុងម៉ូស្គូឆ្ពោះទៅភាគពាយព្យ ។ ប៉ុន្ដែ អូលោកស៊ី ដានីឡូវ ប្រធានសន្ដិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិបាននិយាយថា វាពិតជាគួអោយសង្ស័យដែរ ដែលរុស្ស៊ីអាចចេញពីទិសដៅបេឡារុស្ស ពីព្រោះនៅទីនោះមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយទេ៕ អត្ថបទ៖ មករា