ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារនៅលើហ្វេសប៊ុកបង្ហាញការសោកស្ដាយ ដែលមិនដឹងអ្នកណាជាអ្នកឱ្យយោបល់វិទ្យុ វីអូឌី ឱ្យប្រឹងចៀសមិនប្រើពាក្យ «សូមទោស» ចំពោះសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត ករណីផ្សាយព័ត៌មានមិនពិត ទើបឈានដល់សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលុបអាជ្ញាបណ្ណ។
ឯកឧត្តម ខៀវ កាញារីទ្ធបានសរសេរថា៖«តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD ! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ «សូមទោស»។
ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ! ប៉ុន្ដែឯកឧត្ដមផ្ដាំថា ករណីនេះ ក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ ។ ស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាបណ្ណដូចគ្នា ៕អត្ថបទ៖ វ៉ន ដារ៉ា
