ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់បន្ថែម តាមរយៈសារឆ្លើយតបក្នុងហ្វេសប៊ុក បន្ទាប់ពីសម្ដេចបញ្ជាឱ្យបិទវិទ្យុ វីអូឌី នាយប់ថ្ងៃទី១២ ខែកុម្ភៈនេះថា ពាក្យអធ្យាស្រ័យ និងពាក្យសូមទោស គឺខុសគ្នា ហើយករណីបិទវិទ្យុមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈមួយ មិនធ្វើឱ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។
សម្ដេចតេជោ បានសរសេរថា៖ «អ្នកយល់តាមរបៀបអ្នក។ ពាក្យអធ្យាស្រ័យ និងពាក្យសុំទោសវាខុសគ្នា»។
សម្ដេចតេជោបញ្ជាក់ថា៖«បិទវិទ្យុមិនគោរពក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញវានឹងជួយពង្រឹងដល់ការអនុវត្តច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»៕