នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស គ្រោងនឹងចូលចតទស្សនកិច្ចពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នា

2023/02/13 06:10:55 am        815

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសមួយគ្រឿង ឈ្មោះ HMS SPEY-(P234) គ្រោងនឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីទស្សនកិច្ចពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា) រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឧត្តមនាវីទោ ស្វាយ សុន្ធី មេបញ្ជាការរង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដោយនាយនាវីមូលដ្ឋានសមុទ្រ និងនារី រួចហើយ ភាគីអង់គ្លេស ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋាន។ កម្មវិធីបន្ទាប់ គឺក្រុមនាវិកកម្ពុជា ទៅចូលរួមហ្វឹកហាត់ នូវលំហាត់អគ្គីភ័យ និងទប់ទឹកលើនាវាពេលមានអាសន្ន និងកម្មវិធីប្រកួតកីឡាជាមិត្តភាព រវាងកងទ័ពជើងទឹកកម្ពុជា និងនាវិកអង់គ្លេសមានបាល់ទាត់ និងបាល់ទះ។ បន្ទាប់មកទៀត ភាគីអង់គ្លេស គោរពអញ្ជើញសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលទស្សនកិច្ច និងពិសារអាហារថ្ងៃត្រង់នៅលើនាវា ព្រមទាំងផ្លាស់ប្ដូរវត្ថុអនុសាវរីយ៍ ហើយនៅថ្ងៃបញ្ចប់ នាយនាវីកងទ័ពជើងទឹកកម្ពុជា រៀបចំពិធីបដិសណ្ឋារកិច្ចលាគ្នាជូនដំណើរ នាវាចេញដំណើរត្រឡប់ទៅវិញ។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ឈ្មោះ HMS SPEY-(P234) នេះ មានលក្ខណៈបច្ចេកទេស៖ -បណ្ដោយជាង ៩០ម៉ែត្រ -ទទឹងជាង ១៣ម៉ែត្រ -ជម្រៅទឹកជាង ៤ម៉ែត្រ -ទំងន់ផ្ទុក ២.០០០តោន និង-ចំនួនមនុស្ស ៦៧នាក់ ដែលមានមេបញ្ជាការនាវា លោក វរនាវីទោ ម៉ែក ប្រោកមែន ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm