អង្គការសហប្រជាជាតិ​ទទួលស្គាល់​ពី​ការបរាជ័យ​ក្នុងការ​ផ្ដល់ជំនួយ​ដល់​ស៊ី​រី ខណៈ​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​ឡើង​ដល់​ជាង ​៣៣.០០០​នាក់​

2023/02/13 08:23:03 am        436

ស៊ីរី៖ អង្គការសហប្រជាជាតិ​បាន​រិះគន់​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​ដឹក​ជញ្ជួន​ជំនួយ​ដ៏​ចាំ​បាច់​ទៅកាន់​តំបន់​មួយ​ចំនួន​របស់​ប្រទេស​ស៊ី​រី​ ដែល​រង​ការ​ហែកហួរ​ដោយសារ​សង្គ្រាម ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​ជាង ​៣៣.០០០​នាក់​ពី​ការ​រញ្ជួយ​ដី​ដែល​បាន​អង្រួន​ប្រទេស​ទួរគី​ផង​ដែរ ​ខណៈ​មានការ​រំពឹង​ថា​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ថែមទៀត​។

​ក្បួន​ផ្គត់ផ្គង់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​ សម្រាប់​ភាគ​ពាយ័ព្យ​របស់​ស៊ី​រី​បាន​ទៅដល់​តាម​ច្រក​ប្រទេស​ទួរគី ប៉ុន្តែ​ប្រធាន​ទទួលបន្ទុក​ការ​ផ្ដល់​ជំនួយ​របស់​ទីភ្នាក់ងារ​នេះ​លោក Martin Griffiths និយាយ​ថា​ ជំនួយ​ជាច្រើន​ទៀត​គឺ​ចាំបាច់​សម្រាប់​មនុស្ស​រាប់​លាន​នាក់ ​ដែល​លំនៅឋាន​របស់​ពួកគេ ត្រូវ​បាន​បំផ្លិចបំផ្លាញ​។​ ​លោក Griffiths បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Twitter យើង​បាន​បរាជ័យ​ហើយ​សម្រាប់​ការ​ជួយ​ដល់​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ។ ពួកគេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់ចោល ​ដោយសារតែ​ការស្វែងរក​ជំនួយ​អន្តរជាតិ​មិនបាន​ទៅដល់​។

​ខណៈ​កំពុង​វាយតម្លៃ​ការខូចខាត​នៅ​ក្នុង​ប្រទេស​ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង ​២៨.០០០​នាក់​លោក Griffiths បាន​និយាយ​ថា លោក​សង្ឃឹមថា​ ចំនួន​នេះ​នឹង​កើន​ឡើង​ទ្វេដង ឬ​ច្រើនជាង​នេះ ស្រប​ពេល​ឱកាស​នៃ​ការស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​កាន់​តែ​ខើច​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​ការផ្គត់ផ្គង់​ជំនួយ​នានា​មានការ​យឺតយ៉ាវ​ទម្រាំ​ចូល​ទៅដល់​ប្រទេស​ស៊ី​រី ជាទី​ដែល​សង្គ្រាម​ជាច្រើន​ឆ្នាំ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល​ ហើយ​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​នេះ​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាម​ ប្រឆាំង​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Bashar al-Assad ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am