កសិករឃុំមេលំសប្បាយចិត្ត ខណៈពូជស្រូវដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់អោយ ទទួលផលច្រើន

2023/02/13 04:54:02 pm        208

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាចិត្ត និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ពូជ​ស្រូវ​ប្រភេទ OM5451 ដល់ពួកគាត់បង្កបង្កើនផលទាន់ពេលវេលា ហើយ​ទទួល​បាន​ផល ច្រើន​ (៧តោនក្នុង១ហិកតា) ដែលធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ កើន​ឡើង​មួយ​កម្រឹត​។

តំណាងប្រជាកសិករបានអោយដឹងថា កាលពីមុន ពួកគាត់ធ្វើស្រែក្នុង ១ហិកតា ទទួល​បាន​ផល​ពី​៤តោនទៅ៤តោនកន្លះតែប៉ុណ្ណោះ ។ ដោយសារឆ្នាំ២០២២ កន្លងទៅ មាន​ជំនន់​ទឹក​ទន្លេ​បាន​ជន់​លិច​ដំណាំ​ស្រូវប្រជាកសិករអស់ ៣៤៦០គ្រួសារ ក្រោយពេលដឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកពូជស្រូវប្រភេទ OM5451 មកចែកជូនប្រជាកសិករ ហើយ​អោយ​ប្រជាកសិករខិតខំធ្វើស្រែឡើងវិញ។ ក្រោយពីកសិករបានសាបព្រួសរួចមក ឃើញថា ស្រូវ​មាន​ដើម​រឹង​ល្អ ផលដែលទទួលបាន គឺ៧តោនក្នុង១ហិកតា ដែលផលស្រូវបែបនេះ ពួក​គាត់​មិន​ដែល​ធ្វើ​បាន​ឡើយក្នុង ១ជីវិតនេះ។ នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌នេះ កសិករ​ខ្លះមាន​ដី​ស្រែ​ចាប់​ពី​៣​ហិកតា ទៅ៥ហិកតា ហើយ​ក្រោយ​ពេលច្រូតកាត់រួច ពួកគាត់នឹងបន្តដាំដុះលើកទី២ ទៀត ដើម្បី​អោយសេដ្ឋកិច្ចគ្រួសារបានធូរធាមួយកម្រឹតទៀត។ ប្រជាកសិករសប្បាយចិត្ត និង​បាន​ថ្លែង​អំ​ណរ​គុណ​ដល់សម្តេចតេជោ ដែលបានផ្តល់ពូជស្រូវយ៉ាងល្អដល់ពួកគាត់។

ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បានអោយដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវចំនួន ៣៤៦តោន និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជាកសិករ ដែលរងការខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៤៦០​គ្រួសារ។ ប្រជាកសិកររងគ្រោះបានដាំដុះស្តារឡើងវិញចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ​២០២២ និងកំពុងប្រមូលផលរួចបណ្តើរៗបានប្រមាណ៥០% លើផ្ទៃដីស្តារសរុបចំនួន ២ ៦១០ ហិកតា។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៣នេះ ខេត្តបាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​រដូវ​ប្រាំង បណ្តាលឲ្យខូចខាតស្រូវប្រាំងចំនួន ១៩៨៩ហិកតា ស្មើនឹង ២៦៩៤គ្រួសារ បន្ថែម​ទៀត ប៉ុន្តែនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្តេចតេជោ ចែក​ពូជ​ស្រូវ​រួច​ហើយ​ដែរ​៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm