រាជរដ្ឋាភិបាលផ្ដល់ប្រាក់​រង្វាន់ ២៨៦​លាន​រៀលដល់​ជយលាភី​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី និង​ជើងឯក​អាស៊ាន

2023/02/13 05:07:39 pm        333

​កា​រ៉ា​តេ​៖ រាជរដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡាកាលពីថ្ងៃទី​១០ ខែកុម្ភៈ​បានផ្ដល់​ប្រាក់រង្វាន់​ដល់​ជយលាភី​កីឡា​រ៉ា​តេ ២​ព្រឹត្តិការណ៍គឺ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៧ ឆ្នាំ​២០២១ នៅ​ទីក្រុង​អាល់​ម៉ា​នី ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញដែលមាន​ទឹកប្រាក់​សរុប​ចំនួន ២៨៦​លាន​រៀល។​

​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ​ពិក​កម្ពុជានៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ ក្រោម​វត្តមាន​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ។​ ​យោងតាម​របាយការណ៍​សហព័ន្ធសម្រាប់​ការប្រកួត​ជើងឯក​អាស៊ីលើក​ទី​១៧ នៅ​ទីក្រុង​អាល់​ម៉ា​នីកាលពី​ចុងឆ្នាំ​២០២១ ទទួលបាន​មេដាយ​សំរឹទ្ធ ២​គ្រឿង ដោយ​កីឡាការិនី លឹម សុខ​វិច្ឆិកា និង​កីឡាការិនី ឆន ស្រី​ភា លើ​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន។ សម្រាប់​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ី​នេះក្នុង ១​គ្រឿង​ទទួលបាន ១៦​លាន​រៀល ខណៈ​គ្រូបង្វឹក​ទទួលបាន ១០០% ស្មើ​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូ​ជំនួយ​ទទួលបាន ៧០%។ ដូច្នេះ​ព្រឹត្តិការណ៍​នេះ រាជរដ្ឋាភិបាល បានផ្ដល់​ប្រាក់រង្វាន់​ស​រុ​ប​ចំនួន ៨១​លាន និង ៦០​ម៉ឺន​រៀល។​

​ដោយឡែក​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ នៅ​កម្ពុជាកាលពី​ខែមីនា ឆ្នាំ​២០២២ វិញ ក្រុម​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងលើ ៧​វិញ្ញាសា រួមមាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៥ លើ​វិញ្ញាសា​ប្រយុទ្ធ​ឯក​ត្ដ​ជន និង​ប្រយុទ្ធ​ជា​ក្រុម។ សម្រាប់​ជយលាភី​ការប្រកួត​ជើងឯក​អាស៊ាន​នេះ មេដាយមាស ទទួលបាន ១២​លាន​រៀល​, មេដាយប្រាក់ទទួលបាន ១០​លាន​រៀល និង​សំរឹទ្ធទទួលបាន ៨​លាន​រៀល។ រីឯ​គ្រូបង្វឹក​ទទួលបាន ១០០% ស្មើ​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូ​ជំនួយក៏បាន​ទទួល ៧០% ផងដែរ។ សរុប​ប្រាក់រង្វាន់​រាជរដ្ឋាភិបាលផ្ដល់ជូន​ម្ចាស់​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​នេះគឺមាន​ចំនួន ២០៤​លាន និង ៤០​ម៉ឺន​រៀល។​ ​ដូច្នេះ​សរុប​ទាំង ២​ព្រឹ​ត្ដិ​ការណ៍​អន្ដរជាតិ​នេះ រាជរដ្ឋាភិបាលបានផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជយលាភី និង​គ្រូបង្វឹក គ្រូ​ជំនួយសរុប​ចំនួន ២៨៦​លាន​រៀល។​

​បន្ថែម​លើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្នុងនាម​ប្រធាន​សហព័ន្ធក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​អាជ្ញាកណ្ដាល​-​ចៅក្រមប្រឡង​ជាប់​កម្រិត​ A ​និង​កម្រិត​ B ​និង​កីឡាករ​-​កីឡាការិនី​ជយលាភីក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​១៧ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ផងដែរ ដែល​សរុប​ថវិកា​លើកទឹកចិត្ត​របស់​ប្រធាន​សហព័ន្ធគឺមាន​ចំនួន ៣១​លាន​រៀល។​ ​ជាមួយ​ការផ្ដល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ ពិសេស​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលក្នុងនាម​សហព័ន្ធ ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​សម្ដែង​ការ​អរគុណចំពោះ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំលើ​គ្រប់​វិស័យ​កីឡា ពិសេស​កីឡា​កា​រ៉ា​តេ។ ឯកឧត្តម​បានចាត់ទុក​ការឧបត្ថម្ភ​គាំទ្រ​នេះ គឺជា​កម្លាំង​ចិ​ត្ដ​មួយ​ដ៏​សំខាន់សម្រាប់​កីឡាករ​-​កីឡាការិនី សម្រាប់​ការខិតខំ​ប្រឹងប្រែង​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm