យោធា​បាន​បាញ់​ទម្លាក់​វត្ថុ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយទៀត​លើ​បឹង ​Lake Huron នៅ​អាមេរិក​

2023/02/13 05:18:56 pm        539

​អាមេរិក៖ មន្ត្រី​សហរដ្ឋអាមេរិក ​៣​រូប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ABC News ថា វត្ថ​ដែល​កំពុង​ហោះ​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​មួយ​ផ្សេងទៀត ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅ​លើ​បឹង Lake Huron ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក ដែល​ក្លាយ​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​នៃ​ការ​បាញ់​ទម្លាក់​វត្ថុ​បែបនេះ​។

​យោង​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ទាំងនោះ វត្ថុ​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​យោធា​អាមេរិក។ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយថា​ លោក​ប្រធានាធិបតី Joe Biden បាន​ណែនាំ​ថា វត្ថុ​នោះ​ត្រូវ​បាញ់​ដោយមាន​ការប្រុងប្រយ័ត្ន និង​តាម​ការណែនាំ​របស់​មេដឹកនាំ​យោធា​។​ ​មន្ត្រី​ដដែល​បាន​និយាយ​ថា វត្ថុ​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នេះត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​រ៉ា​ដាលើ​រដ្ឋ Montana កាលពី​ថ្ងៃ​សៅរ៍ និង​ត្រូវ​បាន​ឃើញ​ជាថ្មី​លើ​រ៉ា​ដា​នៅ​លើ​រដ្ឋ Wisconsin និង Michigan កាលពី​ថ្ងៃអាទិត្យ​។ ​មន្ត្រី​ខាងលើ​និយាយ​ថា វត្ថុ​នោះ​មាន​រាង​អដ្ឋ​កោណ​ ឬ​​ ៨​ជ្រុង​ដែល​ហោះហើរ​គ្មាន​មនុស្ស​បើកបរ បាន​ធ្វើ​ដំណើរ​កម្ពស់​ប្រហែល ២០.០០០​ហ្វី​ត។

​ពុំ​មាន​ការ​បញ្ជាក់​ពី​សមត្ថភាព​ឈ្លប​យកការណ៍​ទេ ប៉ុន្តែ​រដ្ឋ​បាន​នេះ​ក៏​ពុំបាន​ច្រានចោល​ដែរ។ យន្តហោះ​ចម្បាំង F-22 របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ​ដែល​បាន​ហោះ​នៅ​លើ​ប្រទេស​កាណា​ដាកាល​ពី​ថ្ងៃ​សៅរ៍​ ទី​១១​ កុម្ភៈ ជា​ការ​បាញ់​ទម្លាក់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​ថ្ងៃ​មកនេះ ខណៈ​ប្រទេស​នៅ​អាមេរិក​ខាងជើង​មួយ​នេះទំនងជា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ក្រោយ​ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិនដែល​នាំ​ឲ្យ​ពិភពលោក​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm