ការជួយ​សង្គ្រោះបាន​បន្ត​ដល់​ថ្ងៃទី​៧ ក្រោយ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​ ខណៈ​អ្នកស្លាប់​ឡើងដល់​ជាង ៣​ម៉ឺន​នាក់

2023/02/13 06:31:50 pm        173

​ទួរគី៖ នៅ​ថ្ងៃ​ចន្ទ​នេះ​គឺជា​ពេលវេលា​គ្រប់​មួយ​សប្ដាហ៍ នៃ​​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ខណៈ​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ដោយ​គ្មាន​ឈប់សម្រាក​ ដើម្បី​ស្វែងរក​ជនរងគ្រោះ​កប់​ក្រោម​កម្ទេច​ថ្ម​អគារ​បាក់​រលំ​។

​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​កុម្ភៈ ដោយ​ក្រសួងការពារជាតិ​ទួរគីបានបង្ហាញ​ពី​ក្រុម​អ្នក​សង្គ្រោះ​ពី​ខេត្ត Hatay កំពុង​លើក​បុរស​ម្នាក់​ចេញពី​កម្ទេច​ថ្មដា​ក់លើ​ប្រង់​ការ​។ រូបភាព​ពីលើ​អាកាស​បង្ហាញថា នៅក្នុង​ខេត្តកា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ (Kahramanmaras) ​ជិត​ចំណុចកណ្ដាល​នៃ​ការរញ្ជួយ កងទ័ព​ផ្នែក​គ្រឿងចក្រកំពុង​ជីក​កកាយ​កម្ទេច​ថ្ម។ ​ការរញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ និង​រលក​រញ្ជួយ​ដី​ធំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៦​ ខែកុម្ភៈ​សប្ដាហ៍​មុនបាន​ធ្វើ​ឲ្យ​ទីក្រុង​ជាច្រើន នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រីដួលរលំ​បាក់​រាប​ដល់​ដី ​សម្លាប់​មនុស្ស​ជាង ៣៣.០០០​នាក់នៅក្នុង​ប្រទេស​ទាំង​២ ​នេះ​។

ការរញ្ជួយ​ដីនេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ ​បាត់បង់​ផ្ទះសម្បែងនៅក្នុង​ខេត្ត​ចំនួន​១០ ​ទូទាំង​ភាគ​អាគ្នេយ៍ប្រទេស​ទួរគី ដោយ​បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ស្នាក់​នៅក្នុង​ជំរំ​តង់​កៅស៊ូ និង​រថយន្ត​ ក្នុងពេល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm