មនុស្ស​រាប់ម៉ឺន​នាក់​ទាមទារ​ការការពារ​ប្រព័ន្ធ​សុខភាព​សាធារណៈ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

2023/02/13 07:08:19 pm        420

​​អេ​ស្ប៉ា​ញ៖ អ្នកគាំទ្រ​សុខភាព​សាធារណៈ​រាប់ម៉ឺន​នាក់​បានចេញ​តវ៉ា​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃអាទិត្យ ជុំវិញ​អ្វីដែល​ពួកគេ​និយាយ​ថា ​ជាការ​បំផ្លាញ​ប្រព័ន្ធ​សុខភាព​សាធារណៈ​ដោយ​រដ្ឋាភិបាល​តំបន់​អភិរក្សនិយម​។

រដ្ឋាភិបាល​ទីក្រុង Madrid គឺជា​គោលដៅ​នៃ​ការរិះគន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ពិសេស​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត COVID-19 បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ ជុំវិញ​កង្វះ​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​បឋម​។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា រដ្ឋាភិបាល​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ និង​គាំទ្រ​ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ឯកជន​។ លោកស្រី Lilian Ramis អាយុ ៦១​ឆ្នាំ​ជា​ឆ្មប​នៅ​មណ្ឌល​សុខភាព​ក្នុង​ទីក្រុង Madrid និយាយ​ថា ពួកគេ​បាន​កាត់​ប្រាក់​ឈ្នួល​របស់​យើង​ ជំនួស​ឱ្យ​ការ​តម្លើង​ប្រាក់​ឈ្នួល​។ យើង​បាន​ជំនះ​រាល់​ការងារ ហើយ​ពុំមាន​ការគាំទ្រ​ណាមួយ​ឡើយ​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់បាន​ដាក់​ចំនួន​ អ្នក​ដែល​ដើរចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​កណ្តាល​ទីក្រុង Madrid មាន​ចំនួន ២៥០,០០០​នាក់ ខណៈ​អ្នករៀបចំ​បានកំណត់​ថា​មាន​ចំនួន​ជិត ១​លាន​នាក់​។ ប្រមុខ​រដ្ឋាភិបាល​ទីក្រុង Madrid លោកស្រី Isabel Diaz Ayuso បាន​ច្រានចោល​ការចោទ​ប្រកាន់​ថា រដ្ឋបាល​របស់​លោក​ស្រី​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ​ ដើម្បី​គាំទ្រ​វិស័យ​ឯកជន​។ លោកស្រី​បាន​សរសេរ​លើ​បណ្តាញ Twitters ថា យើង​ទាំងអស់គ្នា​ជឿជាក់​លើ​សុខភាព​សាធារណៈ​។ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​ក៏បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ Santiago de Compostela ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​រក្សា​ប្រព័ន្ធ​សុខភាព​សាធារណៈ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm