លោកជំទាវ ជូ ប៊ុនអេង រំលឹកអំពីហានិភ័យនៃការឆបោកកុមារតាមប្រព័ន្ធអ៊ីនធឺណិត

2023/02/13 07:31:19 pm        427

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមា និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ជាពិសេសគឺតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។

ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត «តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់​អ៊ីនធឺណិត​ប្រកប​ដោយសុវត្ថិភាពសម្រាប់កុមារ» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ​នាពេលបច្ចុប្បន្ននេះ ​ប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និង​ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនខិលខូច ក៏បានឆ្លៀត​ឱកាស​យកប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់បោកប្រាស់ ​ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

លោកជំទាវ បានរំលឹកឱ្យកុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ កុំលង់លក់នឹង​ការឆាតលួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ។

លោកជំទាវ ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានជនខិលខូចយក ធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស ​និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែ​ជនរងគ្រោះ គឺមិនមែនជាខ្មែរនោះទេ ​គឺសុទ្ធតែជនបរទេស ដែលត្រូវបានជនបរទេស​ដូចគ្នាធ្វើការ​បោកបញ្ឆោត។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសម្មភាពដើម្បីកុមារ (APLE) បានលើកឡើង ថា នាពេលបច្ចុប្បន្ន ពិភពលោក ​មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ​ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ២០១៧និងឆ្នាំ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើន​ឡើងទ្វេដង ហើយបន្តកើនឡើងយ៉ាងគំហុកនៅពេលពិភពលោក ​មានការរីករាលដាលជំងឺកូវីដ-១៩។

លោកបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យអ៊ីនធឺណិតកាន់តែប្រសើរ និងមាន​សុវត្ថិភាព និងត្រូវធានាឲ្យបានថា កុមារគ្រប់រូប​ ត្រូវបានផ្តល់សិទ្ធិអំណាច និងគោរពនៅ​លើប្រព័ន្ធអនឡាញ។ ចូលរួមទាំងអស់គ្នាដើម្បីធានាថា «គ្មានកុមារណាម្នាក់ ត្រូវបានទុកចោល​ពីក្រោយឱកាស ដែលបច្ចេកវិទ្យាឌីជីថលអាចផ្តល់ឲ្យ» នាពេលបច្ចុប្បន្ន និងទៅអនាគត៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm