ទូតជប៉ុនថ្មីនៅកម្ពុជា សន្យាជំរុញកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាប្រទេសទាំងពីរ​ឱ្យកាន់តែ​ស្អិតរមួត

2023/02/13 09:36:07 pm        474

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា សន្យានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​រដ្ឋសភា​ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។

សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួល​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មីប្រចាំ​កម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានលើកឡើងថា ​នៅក្នុងបេសកកម្មការទូតរបស់ខ្លួននឹងខិតខំជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទំាងពីរ​ ឱ្យកាន់តែស្អិតរមួត ​ខណៈទាំងកម្ពុជានិងជប៉ុន បានធូរស្រាល​ពីបញ្ហាកូវីដ-១៩ ។

បន្ថែមពីលើនេះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ​បានកោតសរសើរចំពោះពលីកម្ម និងការចូលរួម​រំដោះ​និងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតាំងពីដើមរហូតមក។ ឯកអគ្គរាជទូតជប៉ុន ​បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការ​រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន កាលពីឆ្នាំ២០២២កន្លងទៅ។ បន្ថែមលើសពីនេះ ឯកឧត្តម​ បានគូសបញ្ជាក់ថា ​សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត​នីតិកាលទី៧ ខាងមុខនេះ​ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។

ក្នុងឱកាសនោះ ​សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ជប៉ុនមានគុណ​បំណាច់យ៉ាងធំធេងណាស់ ​ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍​បានដូចសព្វថ្ងៃ និងធ្វើឲ្យជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។

ជាមួយគ្នា សម្តេចប្រធានរដ្ឋសភា បានស្នើដល់ភាគីជប៉ុន បន្តជួយគាំទ្រដល់ការ​បណ្តុះបណ្តាល​ធនធានរបស់កម្ពុជាបន្ថែមទៀត ​ដែលការបណ្តុះបណ្តាលនោះ ​ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ ឯកអគ្គរាជទូត នឹងបន្តធ្វើកិច្ច​សហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង មន្ទីរ​ និងស្ថាប័នខេត្ត-ក្រុងនានា ​របស់កម្ពុជា សំដៅពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ​ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេស​បន្តជួយ​សម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការនៅជប៉ុនអោយ​បានកាន់​តែច្រើន​ថែមទៀត៕អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm