មន្ត្រី​និយាយថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការវាយលុក​របស់​រុស្សី​យ៉ាងខ្លាំង​

2023/02/13 10:03:28 pm        597

​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​បានចាប់ផ្តើម​ការវាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កម្លាំង​របស់​ប្រទេស​លោក​កំពុង​វាយ​រុញច្រាន​យ៉ាង​ខ្លាំង​។ មន្ត្រី​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​នលោក Oleksiy Danilov និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការវាយលុក​របស់​រុស្ស៊ី​ដែល​បាន​គ្រោងទុក​កំពុង​ធ្វើ​ឡើងជា​បណ្តើរ​ៗ​។

អ៊ុយ​ក្រែ​ន​កំពុង​ប្រុងប្រៀប​ចំពោះ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ ក្នុង​ដំណើរ​រហូត​ដល់​ខួប​ ១​ឆ្នាំ​នៃ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​កងកម្លាំង​រុស្ស៊ី​កំពុង​បន្ត​រុល​ចូល​ ដើម្បី​ដណ្តើមយក​ទីតាំង​ដ៏​រឹងមាំ​របស់​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Bakhmut ភាគ​ខាងកើត​ទីក្រុង Donetsk​។ ប្រធាន​ក្រុមហ៊ុន​ស៊ីឈ្នួល​យោធា​ឯកជន​រុស្ស៊ី Wagner Group និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​ទាហាន​ស៊ីឈ្នួល​បាន​ដណ្តើម​យក​ទីតាំង​តំបន់​លំនៅឋាន​នៅ​ជាយក្រុង Bakhmut។ ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksii Reznikov បាន​សរសេរ​នៅ​លើ​បណ្តាញ ​Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ដោយ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅ​សមរភូមិ និង​អាទិភាព​សម្រាប់​សន្និសីទ​នៅ​ពេល​ខាង​មុខ​ នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​ស្តីពី​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។​

​ទន្ទឹម​នឹង​នេះ អគ្គ​មេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយសេនាធិការ​ចម្រុះ​អាមេរិក​ឧ​ត្ត​ម​សេនីយ៍ Mark Milley ថា​ មាន​ស្ថានភាព​តានតឹង​បំផុត​នៅ​ពេល​នេះ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​គ្រប់គ្រង​ទីក្រុង Bakhmut ទោះបី​ជា​មាន​សម្ពាធ​ពី​ស​ត្រូវ​ជាប់​រហូត​ក៏ដោយ ហើយ​គន្លឹះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​លើ​សមរភូមិគឺ​ការ​បាញ់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដែល​តម្រូវ​ឱ្យ​មាន​ចំនួន​សព្វាវុធ បរិក្ខារ និង​គ្រាប់រំសេវ​សម​ស្រប៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm