សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 01:52:34 pm        582

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត Saysomphone Phomvihane មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមប្រធានរដ្ឋសភាបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។

 ឯកឧត្តមប្រធានរដ្ឋសភា បានផ្ញាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមប្រធានសភាឡាវ ដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកានតែ រឹងមាំទ្វេឡើងថែមទៀត។ 

សម្តេចតេជោមានប្រសាសន៍អរគុណចំពោះស្ថាប័ននិតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕


អត្ថបទដែលទាក់ទង

ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
2026/09/20 11:20:41 am        1
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
2026/09/19 03:28:47 pm        1
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/09/17 06:59:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អធិការបតីអាល្លឺម៉ង់ ចាត់ទុកលទ្ធផលបោះឆ្នោតថ្នាក់រដ្ឋជា«គ្រោះមហន្តរាយ»សម្រាប់គណបក្សលោក ប៉ុន្តែប្តេជ្ញាបន្តតួនាទី

2026/09/21 09:41:07 am
​ឈ្វេងយល់ពី «ពិធីសារសេប៊ូ» (Cebu Protocol to Amend the ASEAN Charter) ដែលរដ្ឋសភាកម្ពុជាអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ
2026/09/21 09:38:34 am
​លោក Bessent ៖ អាមេរិក និងចិន បានជួបពិភាក្សាគ្នាប្រកបដោយជោគជ័យ ផ្តោតលើបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា AI ​
2026/09/21 09:34:27 am
​ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតីបញ្ជាក់ថា សន្តិភាពពេញលេញកម្ពុជាខិតខំកសាង២៦ឆ្នាំកន្លងមកនេះត្រូវបានគំរាមកំហែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាមថៃឈ្លានពាន
2026/09/21 09:11:12 am
​ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះដោះស្រាយបញ្ហាដោយសន្ដិវិធី
2026/09/21 08:47:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm