សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ជាង ៧តោន ត្រូវបានប្រមូលទុកសម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស

2023/02/14 03:02:52 pm        280

សៀមរាប៖ ក្នុងរយៈ៤ឆ្នាំមកនេះ ក្រុមហ៊ុន Ecobatt-Energy Cambodia ប្រមូលបានសំណល់អេឡិចត្រូនិកប្រមាណជាង ៧តោន រួមមាន៖ ថ្មពិល អាគុយ និងកុំព្យូទ័រជាដើម ដែលជាប្រភេទសំណល់គ្រោះថ្នាក់ សម្រាប់នាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សំណល់គ្រោះថ្នាក់ទាំងនេះ មិនអាចព្រងើយកន្តើយទៀតបានទេ ដូច្នេះទើបក្រសួងបរិស្ថានបានខិតខំសហការជាមួយដៃគូ ក្នុងការប្រមូលចេញពីតំបន់ផ្សេងៗ ដើម្បីរក្សាទុកនិងនាំចេញ ដែលក្នុងនោះបានចាប់ផ្តើមដំបូងគេនៅរាជធានីភ្នំពេញ តាមរយៈធុងនៅតាមស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប និងបុរីមួយចំនួន ហើយបានពង្រីកដល់ខេត្តសៀមរាប និងខេត្តព្រះសីហនុហើយ។ឯកឧត្ដមបន្ដថា នឹងខិតខំជំរុញការប្រមូលសំណល់ទាំងនេះ ឱ្យបានទូលំទូលាយថែមទៀតទូទាំង​ប្រទេស ព្រោះកន្លងទៅ ថ្មពិលដែលប្រើប្រាស់រួចមិនធ្លាប់ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទេ ហើយបងប្អូនប្រជាពលរដ្ឋ ក៏បានបោះចោលពាសវាលពាសកាល ឬដាក់ក្នុងធុងសំរាម និងក្នុងទឹកប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះទៅ គឺត្រូវជំរុញលើការគ្រប់គ្រង ឬញែកសំណល់ទាំងនេះ ឱ្យបានច្បាស់លាស់។ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យប្រជាពលរដ្ឋរស់នៅតាមផ្ទះ គ្រប់គ្រងសំណល់ថ្មពិលឱ្យបានល្អ ហើយអាចយកមកដាក់នៅទីតាំងដែលបានដាក់ជាធុង​សម្រាប់សំណល់ថ្មពិល នៅតាមស្ថានីយឬទីតាំងជិតផ្ទះ។ ចំពោះបងប្អូនប្រជានេសាទ ឬអ្នករស់នៅតាមដងទន្លេ សូមកុំបោះចោលសំណល់ថ្មពិលចូលទៅក្នុងទឹក ពីព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងជីវចម្រុះ ខណៈក្រសួងបរិស្ថាន និងដៃគូ ជាពិសេសក្រុមហ៊ុន Ecobatt កំពុងខិតខំប្រមូល និងជំរុញឱ្យផុលផុសទូទាំងប្រទេស។

អ្នកតំណាងក្រុមហ៊ុនអេកូបាត បាននិយាយថា សំណល់អេឡិចត្រូនិកជាង៧តោននោះ ត្រូវបានប្រមូលយកមកទុកដាក់ និងវេចខ្ចប់ត្រឹមត្រូវសម្រាប់តែការនាំចេញប៉ុណ្ណោះ ព្រោះរហូត​មកដល់បច្ចុប្បន្ន កម្ពុជាយើងពុំទាន់មានក្រុមហ៊ុនវិនិយោគទៅលើការកែច្នៃ​សំណល់ទាំង​នេះនៅឡើយ។ ក្រុមហ៊ុនបញ្ជាក់ថា សម្រាប់ថ្មពិលតូចៗ នឹងនាំចេញទៅអេស្ប៉ាញ និងអាគុយធំៗនឹងយកទៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសដៃគូសហការ, រីឯសំណល់​គ្រឿងអេឡិចត្រូវនិកផ្សេងទៀត មិទទាន់រកដៃគូសហការកែច្នៃបាននៅឡើយទេ ប៉ុន្តែត្រូវបានទុកដាក់ត្រឹមត្រូវ។ក្រុមហ៊ុនអេកូបាតបានបង្កើតឡើងនៅឆ្នាំ២០១៩ ផ្តោតទៅ​លើតែ​សេវាកម្មជួសជុលអាគុយប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុនបានប្រមូលសំណល់អេឡិចត្រូចនិក បានប្រមាណជាង៧តោនសម្រាប់នាំចេញ តាមរយៈការដាក់ធុងសំណល់ថ្មពិលនៅតាមស្ថានីយ ផ្សារទំនើប និងនៅតាមបុរីមួយចំនួន។ បច្ចុប្បន្នធុងទាំងនេះ មានប្រមាណជាង១២០ធុង ក្នុងនោះ ធុងក្រសួងបរិស្ថានមានជាង៩០ និងធុងក្រុមហ៊ុនមានជាង៣០ ដែលបានដាក់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm