អាមេរិក៖ សេតវិមានបានឆ្លើយតបកាលពីថ្ងៃចន្ទចំពោះការកើនឡើង និងស្របពេលមានមន្ទិលកាន់តែខ្លាំងជុំវិញការបាញ់ទម្លាក់វត្ថុហោះ ដែលគេមិនស្គាល់អត្តសញ្ញាណដោយនិយាយថា គោលដៅនានាអាចជាអ្វីផ្សេងក្រៅពីយានពាណិជ្ជកម្មចំពោះឧបករណ៍ចារកម្មនានា ខណៈច្រានចោលការចោទប្រកាន់ដែលថា បាឡុងចារកម្មរបស់សហរដ្ឋអាមេរិកបានហោះលើប្រទេសចិន។

បន្ទាប់ពីការកើនឡើងសម្ពាធលើរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ឲ្យបកស្រាយពីស្ថានភាពមិនធ្លាប់ដែលបានមើលឃើញ បាឡុងដែលចោទប្រកាន់ថាជាបាឡុងចារកម្មរបស់ចិន និងវត្ថុហោះអាថ៌កំបាំងចំនួន៣ ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងអាមេរិកខាងជើងកាលពីមួយសប្ដាហ៍មុន ក្រុមមន្ត្រីអាមេរិកទំនងប្រាកដថាវាមិនមែនជាវត្ថុមកពីភពផ្សេងនោះទេ។ អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Biden លោកស្រី Karine Jean-Pierre បាននិយាយក្នុងសន្និសីទសារព័ត៌មានលម្អិតជាលើកដំបូង ចាប់តាំងពីការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណចុងក្រោយកាលពីថ្ងៃអាទិត្យថា ខ្ញុំគ្រាន់តែចង់ធ្វើឲ្យប្រាកដថា យើងនឹងដោះស្រាយបញ្ហានេះពីសេតវិមាន។
មានសំនួរ និងក្ដីបារម្ភជាច្រើនអំពីរឿងនេះ ប៉ុន្តែគ្មានការបញ្ជាក់ណាមួយថា វត្ថុនោះមកពីភពផ្សេង ឬសកម្មភាពក្រៅភពទេ។ ទោះយ៉ាងណាក៏ដោយ យើងនៅតែមិនទាន់ច្បាស់នៅឡើយ។ យោងតាមរដ្ឋាភិបាលអាមេរិក វត្ថុដំបូងក្នុងចំណោមវត្ថុទាំង៤ ជាបាឡុងទំនើបហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់ ដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈនៅក្បែរឆ្នេរសមុទ្រនៃរដ្ឋ South Carolina គឺជាផ្នែកនៃកងបាឡុងហោះហើរជាលក្ខណៈសកល នៃបណ្ដុំបាឡុងចារកម្មរបស់ចិន៕ អត្ថបទ៖ សុខមាន

