ពេលវេលា​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​ទួរគី​ និង​ស៊ី​រី​ជិត​អស់ហើយ ខណៈ​អ្នកស្លាប់​កើន​ឡើង​ជាង​ ៣៧.០០០​នាក់​

2023/02/14 05:00:33 pm        326

​ទួរគី៖ ក្រុម​អ្នក​សង្គ្រោះបាន​ជួយ​ក្មេងប្រុស​អាយុ​ ១៣​ឆ្នាំ​ម្នាក់​ចេញពី​ក្រោម​អគារ​បាក់​រលំ​មួយ​សប្ដាហ៍ ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​ទួរគីដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ ខណៈ​ឱកាស​សម្រាប់​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​ផ្សេងទៀត​កាន់​តែតិច​ទៅ​។

​យុវជន​ម្នាក់​ដែល​បាន​ជាប់​ក្រោម​គំនរ​ថ្ម​បេតុង ​១៨២​ម៉ោង​នៅក្នុង​ខេត្ត Hatay ប្រទេស​ទួរគីបាន​មក​ដល់ដៃ​ក្រុម​អ្នក​សង្គ្រោះ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​រូបគេ​ត្រូវ​បាន​ដាក់​លើ​ប្រង់​កា រុំ​ក្បាល និង​ខ្លួន​ដើម្បី​កំដៅ​ខ្លួន​ពី​អាកាសធាតុ​ត្រជាក់​មុន​ពេល​លើក​ចូល​រថយន្ត​សង្គ្រោះ​។ ​ខណៈ​ក្ដី​សង្ឃឹម​នៃ​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​នៅ​ក្នុង​គំនរ​កម្ទេច​ថ្ម​កាន់តែ​តិច​ទៅ ចំនួន​អ្នក​ស្លាប់​ទាំង​នៅ​ក្នុង​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​បាន​កើន​ឡើង​ដល់​ជាង ៣៧.០០០​នាក់ដោយ​សារ​ការ​រញ្ជួយ​ដី​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ថែមទៀត។​

​នៅ​ក្នុង​ទីក្រុង​មួយ ​ក្រុម​អ្នក​សង្គ្រោះ​បាន​ជីក​រូង​ក្រោម​ដី​ទៅកាន់​លោកយាយ​ម្នាក់ ម្ដាយ​ម្នាក់ ​និង​កូនស្រីម្នាក់របស់​គ្រួសារ​មួយ​ដែល​ទំនងជា​នៅ​មាន​ជីវិតពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ​និង​រលក​រញ្ជួយ​កាលពី​ថ្ងៃ ៧.៦​រ៉ិ​ច​ទ័​រ។ ស្ត្រី​ម្នាក់​ក៏​ត្រូវ​បាន​ជួយសង្គ្រោះ​ផង​ដែរ ក្រោយ​ជាប់​ក្នុង​កម្ទេច​ថ្ម ១៤៤ម៉ោង​នៅ​ក្នុង​ប្រទេស​ទួរគី​។​ ​នៅ​ក្នុង​ប្រទេស​ទួរគី មនុស្ស​ជាង ​១​លាន​នាក់​បាន​បាត់បង់​ផ្ទះសម្បែង កំពុង​រស់នៅ​តាម​ចិញ្ចើម​ផ្លូវក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​កំពុង​រង់ចាំ​ទទួល​សាកសព​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm