កំពង់ធំ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សមិទ្ធផលទាំងអស់នោះបានចំណាយថវិកាសម្រាប់សាងសង់ ជួសជុលសរុបចំនួនជាង ៦៦ ម៉ឺនដុល្លារ ដោយមិនប្រើប្រាស់ថវិការដ្ឋ គឺជាការជួយឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានា ដើម្បីចូលរួមកសាងអង្គភាព ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ។








