ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ​កើន​ឡើង​ជាង ៨០​នាក់​

2021/04/27 09:59:58 am        206

​អ៊ីរ៉ាក់៖ ចំនួន​មនុស្ស​ស្លាប់ក្នុង​ហេតុការណ៍​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ដែល​ព្យាបាល​អ្នកជំងឺ COVID-19 ​បាន​កើន​ឡើង​យ៉ាង​ហោច ៨២​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះកំពុង​រុករក​សាច់ញាតិ​បាត់​ខ្លួន ហើយ​រដ្ឋាភិបាល បាន​បញ្ឈរ​ជើង​ក្រុម​មន្ត្រី​សុខាភិបាល​សំខាន់ៗ សម្រាប់​ការ​ធ្វេស​ប្រហែស​របស់​ពួកគេ​។​

​អណ្ដាត​ភ្លើង​ប្រៀប​បាន​នឹង​ភ្នំភ្លើងបាន​ឆាបឆេះ​ អង្គភាព​ថែទាំ​សុខភាព​ក្នុង​មន្ទីរពេទ្យ​អ៊ី​ប អាល់ ខា​ទីប ដែល​កំពុង​ព្យាបាល​អ្នកជំងឺ COVID-19 ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។​ ​ក្រុម​មន្ត្រី​អះ​អាង​ថា អណ្ដាត​ភ្លើង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ១១០​នាក់​រង​របួស​ដែរ​នោះបង្កឡើង​ដោយ​សារ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ​លោក​ ម៉ា​ហ៊ឺ អា​ម៉េ ជា​គិលានុបដ្ឋាក​មួយ​រូបត្រូវ​បាន​គេ​ទូរ​ស័ព្ទ ​​ហៅ​ទៅកាន់​កន្លែង​កើត​ហេតុកាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ជម្លៀស​អ្នកជំងឺ​ចេញ។​ ​លោក​បាន​និយាយ​ថា លោក​មិន​នឹកស្មាន​ទាល់តែសោះ​ថា មាន​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​បែបនេះកើត​ឡើង​។

អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​នៅ​ជាន់​ទី​២ ត្រឹម​រយៈពេល ៣​ទៅ ៤​នាទី​ប៉ុណ្ណោះ​នៃ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ វា​ប្រៀប​បាន​នឹង​ភ្នំភ្លើង​អញ្ចឹង​ដែរ។​ ​លោក​បន្ត​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​រលាក​។ អ្នក​ខ្លះ​ទៀត​បាន​ស្លាប់​ដោយសារ​ជំនះ​ផ្សែង​ភ្លើង មិន​ចង់​ចាក​ចោល​សាច់ញាតិ​របស់​ពួកគេដែល​ជាប់​នឹង​ម៉ាស៊ីន​ផ្តល់​អុកស៊ីហ្សែន។ អ្នកជំងឺ​មិន​អាច​ផ្លាស់​ទី​បានទេ ដោយសារ​ពួកគេ​អាច​រស់​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​គ្មាន​អុកស៊ីហ្សែន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm