ជប៉ុននិងកម្ពុជាបន្តកិច្ចសហការ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង

2023/02/14 06:53:37 pm        269

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជប៉ុនជាប្រទេសដែលបានរួមចំណែក​នាំ​សន្តិភាពមកឱ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹងឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ពិតជាអរគុណចំពោះ​ប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយនានាដល់កម្ពុជា តាមរយៈការមិនឱ្យកម្ពុជាសងបំណុល​ដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែកស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជាថែមទៀត ទាំងនេះ វាពិតជាបានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាព​រឹងមាំ និងស្អិតរមួតទ្វេឡើង។

ឯកឧត្តម ឃួង ស្រេង បន្តថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈចៃកា បានធ្វើឱ្យរាជធានី​ភ្នំពេញអាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញ​ថ្លើមចំពោះការអភិវឌ្ឍរាជធានីភ្នំពេញ។

បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជាពិសេសក្នុង​ដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបប ប៉ុល ពត ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់​ចុះដល់​ចំណុចសូន្យ។ ប៉ុន្តែក្រោយពី រំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យប្រទេសកម្ពុជា មានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម អូអ៊ិណូ បានមានប្រសាសន៍ថា ប្រទេសជប៉ុន និងកម្ពុជាមានទំនាក់ទំនង​ការទូត​ជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ។ ​ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុន​ក៏ជាប្រទេសមួយដែលបានរួមចំណែកនាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ។

ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៊ី បញ្ជាក់ថា ជប៉ុនពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើន​យ៉ាងឆាប់​រហ័ស​របស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហម​ដល់ចំណុច​សូន្យ​យ៉ាងណាក្តី។ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ។ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឱ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នានេះផងដែរ។

ឯកឧត្តម បន្តទៀតថា ប្រទេសជប៉ុនបានជួយរាជធានីភ្នំពេញលើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែកសម្រាប់ ​បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនិងរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យបញ្ហាចរាចរណ៍​អាចដោះ​ស្រាយបាន ហើយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយ​រាជធានីភ្នំពេញ​ឱ្យកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm