ខេត្តកំពង់ធំ បញ្ចប់ការកាត់ឆ្វៀលដីតំបន់៣ជូនពលរដ្ឋ ស្មើនឹងជាង៣ម៉ឺនហិកតា

2023/02/14 02:26:24 pm        518

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ក្នុងភូមិសាស្ត្រខេត្តមួយនេះ បានបញ្ចប់ការកាត់ឆ្វៀលដីតំបន់៣ ស្ថិតនៅជាប់បឹងទន្លេសាប ជូនប្រជាពលរដ្ឋរួចរាល់ ដែលស្មើនឹងជាង ៣ម៉ឺនហិកតា ​ខណៈអាជ្ញាធរខេត្ត កំពុងរៀបចំស្នើរាជរដ្ឋាភិបាល កាត់ឆ្វៀលតំបន់​ការពារផ្សេងទៀត ជូនប្រជាពលរដ្ឋជាង ៤៦ ០០០គ្រួសារ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការសម្រេចបាននូវជោគជ័យរយៈពេល ៥ឆ្នាំ នៃខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា អន្តរក្រសួង និង​អាជ្ញាធរខេត្ត​បានធ្វើការសម្រួលព្រំប្រទល់ដីតំបន់២ មកតំបន់១ ​ជូនប្រជាពលរដ្ឋចំនួនជាង ១ម៉ឺនគ្រួសារ​ ស្មើនឹងផ្ទៃដីជាង ១៧ ៣០០ហិកតា ។

ឯកឧត្តម បន្តថា បានធ្វើការសម្រួលផ្ទៃដីតំបន់៣ មកជាតំបន់២ ជូនប្រជាពលរដ្ឋចំនួនជាង ៨ពាន់​គ្រួសារ ដែលស្មើនឹងផ្ទៃដីជាង ៣៤ ០០០ហិកតា ​ហើយបានកំណត់តំបន់ព្រំប្រទល់ នៃដែនព្រៃ​លិចទឹក (តំបន់២) នៃបឹងទន្លេសាបក្នុងខេត្តកំពង់ធំ ទំហំជាង ១២ម៉ឺនហិកតា ហើយការងារ​កាត់ឆ្វៀល​ដីតំបន់៣នេះ មិនមែនជាការចែកដីជូនពលរដ្ឋនោះទេ ជាការផ្ដល់សិទ្ធិកាន់កាប់ជាក់ស្ដែង លើដីដែលកំពុងអាស្រ័យផល សម្រាប់ពលរដ្ឋមូលដ្ឋាន ។

អភិបាលខេត្តកំពង់ធំ បានបន្ថែមថា រដ្ឋបាលខេត្តបានស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀលដីចេញពី​គម្រប​ព្រៃឈើ២០០២ ​និងដីសហគមន៍ ផ្ទៃដីទំហំជាង​ ១៦ម៉ឺនហិកតា ជូនពលរដ្ឋស្មើនឹងជាង ៤៦ ៥០០គ្រួសារផងដែរ ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ដោយឡែកពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសជលផល រដ្ឋបាលខេត្ត​បានរៀបចំទីបញ្ជាការស្រាល និងដាក់ក្រុមការងារប្រចាំការ ដោយសហការជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដើម្បីបង្ក្រាបបទល្មើសជលផលនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ​ ស្រុកកំពង់ស្វាយ ​និងឃុំពាមបាង ស្រុកស្ទោង ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am