ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ឆែក Jakub Jankto ប្រកាសថា ​ខ្លួន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​

2023/02/14 09:27:55 pm        59

​បាល់ទាត់៖ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​នៃ​សាធារណរដ្ឋ​ឆែក Jakub Jankto បាន​ចេញមក​ប្រកាសថា ខ្លួន​ជាម​នុស្ស​ស្រលាញ់ភេទ​ដូចគ្នា​។ ​​ការប្រកាស​បែបនេះ​មានន័យថា កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​បុរស ​ដែល​កំពុង​ប្រកប​អាជីព​ដំបូង​គេ​ដែល​សារភាពថា ​ខ្លួន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​។

​ខ្សែបម្រើ​របស់​ក្រុម Sparta Prague ដែល​ខ្ចី​ជើង​ពី​ក្លិប​អេ​ស្ប៉ា​ញ Getafe រូបនេះបានប្រកាស​បែបនេះ​នៅលើបណ្តាញ​សង្គម Twitter កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ ​Jabuk Jankto បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ឆែក​នៅ​ឆ្នាំ២០១៧ ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៥លើក​។ ​​Jakub Jankto ធ្លាប់​ប្រកប​អាជីព​ច្រើន​ឆ្នាំ​នៅ​អ៊ីតាលី​រួមមាន​នៅ Udinese Ascoli និង Sampdoria មុន​ពេល​ផ្លាស់​ទៅកាន់ Getafe នៅ​ឆ្នាំ២០២១​។

​មុន Jankto ក៏មាន​កីឡាករ​ដែល​បានប្រកាស​ខ្លួន​ថា ភេទ​ទី៣ ដែរ​ដូចជា​កីឡាករ​របស់​ក្លិប Blackpool, Jake Daniels កាលពី​ឆ្នាំមុន, Justin Fashanu នៅ​ឆ្នាំ១៩៩០ ក៏​ដូច​ជា​កីឡាករ​របស់​ក្លិប​អូស្ត្រាលី Adelaide United, Josh Cavallo ដែល​បានប្រកាស​កាលពី​ខែតុលា​ឆ្នាំមុន​ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm