ក្រុមហ៊ុន​វិនិយោគ​កាតា​នឹងដាក់​សំណើ​ទិញ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​សប្តាហ៍​នេះ

2023/02/14 09:54:19 pm        98

​បាល់ទាត់៖ ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​នឹងដាក់​សំណើ​ទិញ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​សប្តាហ៍​នេះហើយ នេះ​បើតាម​ការចុះផ្សាយរ​រប​ស់​សារព័ត៌មាន Bloomberg​។

​​សារព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា មិន​ត្រឹមតែ​ក្រុមហ៊ុន​វិនិយោគ​របស់​កាតា​ទេ បេក្ខភាព​ផ្សេង​ទៀត​ដែលមាន​បំណង​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United ត្រូវ​ដាក់សំណើ​របស់ខ្លួន​មិន​លើសពី​ថ្ងៃទី១៧ ខែកុម្ភៈ​នេះ ស្រប​ពេលដែល​ម្ចាស់​ភាគហ៊ុន​គ្រួសារ​ត្រកូល Glazers ទំនងជា​ព្រម​លក់​មិន​ក្រោម ៦ពាន់​លាន​ផោន​។ ​ម្ចាស់​ក្រុមហ៊ុន INEOS លោក Jim Ratcliffe បានប្រកាស​ពី​គោលជំហរ​របស់ខ្លួន​ ក្នុងការ​ទិញយក​ភាគហ៊ុន​នេះដែរ​កាលពី​ខែ​មុន បន្ទាប់ពី​គ្រួសារ Glazers ប្រកាស​លក់​កាលពី​ខែវិច្ឆិកា​។ ​កាលពី​ដើមខែ​នេះ កាសែត Daily Mail បាន​រាយការណ៍​ថា វិនិយោគិន​កាតាគ្រោង​នឹងធ្វើ​ការដេញថ្លៃ​ដ៏​ធំ​មួយ ​ដើម្បី​ទិញ​ក្លឹប Manchester United ក្នុង​ក្របខ័ណ្ឌ Premier League។​

​របាយការណ៍​របស់ Daily Mail បាន​និយាយថា ​អ្នកវិនិយោគ​ដែល​ចាប់អារម្មណ៍​គឺ​ដាច់ដោយឡែក​ពី QSI ដែលជា​ម្ចាស់​ក្លិប​បារាំង Paris St Germain ហើយ​ប្រាក់​នឹង​បានមកពី "​មូលនិធិ​បុគ្គល​" ជាជាង​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​។ Manchester United ដែល​កំពុង​ដឹកនាំ​ដោយ Erik ten Hag កំពុង​ឈរ​នៅ​លេខ​រៀង​ទី៣ នៅ Premier League មាន ៤៦ពិន្ទុ​ពី​ការប្រកួត ២៣ប្រកួត ២ពិន្ទុ​តាម​ពីក្រោយ Manchester City និង ៥ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Arsenal៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        419
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm