អាហ្វ្រិកខាង ៖ ទីភ្នាក់ងារព័ត៌មាន AFPរាយការណ៍ថា គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកទេសចរណ៍ប៉ះជាមួយរថយន្តដឹកលុយបានសម្លាប់មនុស្ស ២០នាក់និងមនុស្ស ៦៨នាក់ផ្សេង ទៀតរងរបួស នៅខេត្ត Limpopoប្រទេសអាហ្វ្រិកខាងត្បូង។ រថយន្តទាំង២គ្រឿងនេះបានបុកគ្នានៅលើស្ពានបណ្តាលរថយន្តធ្លាក់ចូលទន្លេ ។ មនុស្ស ៣នាក់ បានស្លាប់ នៅលើស្ពានហើយ មនុស្ស ១៧នាក់ទៀត បានលង់ទឹកស្លាប់ក្រោយជាប់ក្រោមរថយន្តក្រុង ។ បច្ចុប្បន្ន ការស៊ើបអង្កេតបានធ្វើឡើង ដើម្បីរកមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ៕ អត្ថបទ ៖ សារ៉ាត់
