ឯកឧត្តមហ៊ុន ម៉ាណែត៖សាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តគំនិត និងសីលធម៌

2023/02/15 01:47:45 am        81

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សាសនាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការចូល​រួម​បណ្តុះបណ្តាល​អប់រំចិត្តគំនិត និងអាកប្បកិរិយាប្រកបដោយគុណធម៌ សីលធម៌និងសេចក្តីថ្លៃថ្នូរ​ដែលអាច​ផ្តល់ផលដល់បុគ្គលជាអ្នកប្រតិបត្តិផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល ដោយនេះគឺជាការចូល​រួមចំណែក​មួយយ៉ាងសំខាន់ក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងគតិបណ្ឌិត​ដើម្បីចូល​រួមក្នុង​ដំណើរការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។ 

 ក្នុងឱកាសអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោលនៅខេត្តត្បូងឃ្មុំនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា សាសនា គឺបានបណ្តុះបណ្តាលមនុស្សឲ្យមានការអប់រំចិត្ត ប្រកបដោយភាពថ្លៃថ្នូ និងសីលធម៌ខ្ពស់។

ក្នុងពិធីនោះដែរ ឯកឧត្តមហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមានក្នុងទីអារាម ដែលមានអាយុកាលជាង ១៤០ ឆ្នាំមួយនេះ ហើយក៏បានអរគុណចំពោះពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលមាន​សទ្ធាជ្រះ​ថ្លាចូលរួមបន្តកសាងកេរដំណែលពីបុព្វបុរសយើង ជាប្រយោជន៍បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។ ទាំងនេះពិតជាបានបង្ហាញច្បាស់អំពីការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែក ដែលដូនតារបស់​យើងបានប្រៀនប្រដៅតាំងពីដើមរៀងមក ក្រោមបរិយាកាសនៃកត្តាសុខសន្តិភាព និងសេរីភាពពេញលេញ ព្រមទាំងការបង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងធ្លុងសាមគ្គីភាពជាតិខ្មែរ។ 

ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងទៀតថា ក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានកសាងក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កេរដំណែលចម្បងបំផុត គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន ហើយសម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត សម្តេតេជោ មានមហិច្ឆតា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រទេស​មានចំណូលមធ្យមកម្រិតទាប ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូចទៅនឹងបំណង​ប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ដូច្នេះដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស​គ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តន៍៕ អត្ថបទ ៖ បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm