រដ្ឋាភិបាល​ដួល​រលំ​​មី​យ៉ាន់​ម៉ា​ស្វាគមន៍​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​អាស៊ាន​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​

2021/04/27 09:59:58 am        255

​​មី​យ៉ាន់​ម៉ា៖ រដ្ឋាភិបាល​ដួល​រលំ​បាន​ស្វាគមន៍​ ការ​អំពាវនាវ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន ឲ្យ​បញ្ចប់​អំពើ​ហិង្សា​របស់​យោធា​មក​លើ​ក្រុម​បាតុករ ក្រោយ​កិច្ចប្រជុំ​វិបត្តិ​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ជាមួយ​មេដឹកនាំ​របប​សឹក​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង។​

​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ឧ​ត្ត​ម​សេនីយ៍​រូប​នេះ​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាន់ខ្ពស់​ ជាមួយ​ក្រុម​មេដឹកនាំ​សមាគម​ជាតិ​អាស៊ីអាគ្នេយ៍​ (​អាស៊ាន​) ដើម្បី​ពិភាក្សា​លើ​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា។​ ចាប់​តាំង​ពី​យោធា​បាន​ផ្តួល​រំលំ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ សហភាព​មី​យ៉ាន់​ម៉ា​បាន​ស្ថិតនៅ​ក្នុង​ស្ថាន​ភាព​ច្របូកច្របល់ ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ស្ទើរ​តែ​រាល់ថ្ងៃ និង​ការ​ធ្វើ​ពហិការ​មិន​ធ្វើ​ការងារ​នៅ​ទូទាំង​ប្រទេស គ្រប់​វិស័យ​សង្គម​ទាំងអស់​ដើម្បី​ទាមទារ​ឲ្យ​វិល​ត្រឡប់ ​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។​

​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ដែល​ជា​ក្រុម​ឃ្លាំមើល​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ដើម្បី​បំបែក​ក្រុម​បះបោរ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៧៤០​នាក់​នៅ​ក្នុង​វិធានការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​ពួកគេ។​ ដោយឡែក​ជំនួប​អាស៊ាន​បាន​ផ្តល់​មតិរួម​ថា ត្រូវតែ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​នៅ​សហភាព​មី​យ៉ាន់​ម៉ា៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm