ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរនៅលើហ្វេសប៊ុកឯកឧត្ដមផ្ទាល់ ថា យើងបានតាមដានយ៉ាងយកចិត្តទុកដាក់ពីកំហុសឆ្គងផ្នែកវិជ្ជាជីវៈរបស់សារ ព័ត៌មានសម្លេងប្រជាធិបតេយ្យ(VOD) និងការសម្រេចចិត្តចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិលបាល ក្នុងការលុបចោលអាជ្ញាបណ្ណផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា(CCIM) ដែលគ្រប់គ្រងវិទ្យុនេះ ក្រោយពីការគេចវេះមិនសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន។ ក្នុងនាមជាអ្នកតំណា ងរាស្រ្តម្នាក់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសអធិបតេយ្យ និងក្នុងនាមជាអ្នកទទួលខុសត្រូវ ចំពោះជោគវាសនាប្រទេសជាតិ ដែលការសម្រេចចិត្តនេះ មិនត្រឹមតែជាការការពារដល់ភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមធានាដល់កិត្តិយសស្ថាប័នព័ត៌មានផ្សេងទៀត ដែលកំពុងប្រកា ន់ខ្ជាប់បានត្រឹមត្រូវនូវវិជ្ជាជីវៈរបស់ខ្លួន៕
ដោយ៖ គង់ ឌិន


