វត្តមាន​ក្រុម​ U19 ​បារាំង​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កីឡាបាល់ទះ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​

2023/02/15 04:33:35 pm        81

​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​បារាំងបាន​មកដល់​កម្ពុជា​ហើយកាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​ម្សិល​មិញ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជានា​ថ្ងៃទី​១៩ និង​ថ្ងៃទី​២២ ខែកុម្ភៈ​ខាងមុខនៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។

ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​ ​វត្តមាន​របស់​ក្រុមយុវជននៃ​ប្រទេស​មហាអំណាច​វិស័យ​បាល់​ទះ​ពិភពលោក​នេះ ត្រូវបាន​ចាត់ទុក​ជាស​ញ្ញាណ​ដ៏​ល្អសម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដើម្បី​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើកដំបូង ក៏ដូចជា​ការយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបាក្នុងជំនួប​មិត្តភាព​អន្ដរជាតិ និង​ការប្រកួត​ផ្សេងៗ​ទៀត។​ ​លោក​ Bertrand LEYS ​អនុប្រធាន​បច្ចេកទេសសហព័ន្ធ​កីឡាបាល់ទះ​បារាំង និង​លោក​ Belmadi Slimane ​គ្រូបង្វឹក​ក្រុម​ U19 ​បារាំងបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ក្រោយ​បានមក​ដល់​កម្ពុជា ហើយ​លោក​រំពឹងថា ក្រៅពី​ការប្រកួត​មិត្តភាព និង​ដកស្រង់​បច្ចេកទេសរវាង​ក្រុម​ទាំងពីរ ក៏​នឹង​ជំរុញ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើររវាង​សហព័ន្ធ​កីឡាបាល់ទះ​បារាំង និង​កម្ពុជា ហើយ​សង្ឃឹមថា វិស័យ​បាល់ទះ​កម្ពុជានឹង​រីកចម្រើន​កាន់តែខ្លាំង​នា​ថ្ងៃ​អនាគត​ផងដែរ។​

​រីឯ​កីឡាករ​ Mathis Henno ​ក៏​មិន​ខុសពី​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ខ្លួន​ដែរ ដោយ​ប្រធាន​ក្រុម​ U19 ​បារាំង​រូបនេះរំពឹង​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​ពី​កម្ពុជា ក្រោយ​ការប្រកួត​មិត្តភាព​អន្ដរជាតិនាពេល​ឆាប់ៗ​ខាងមុខ។​ ​ដោយឡែក​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បាន​គូសបញ្ជាក់ថា នេះ​គឺជា​កំណត់ត្រា​ថ្មីសម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដែល​អាច​អញ្ជើញ​ក្រុម​លំដាប់​កំពូល​ពិភពលោក​មក​ធ្វើការ​ប្រកួត​មិត្តភាព។ ទោះបីជា​កម្រិត​ក្រុម​ U19 ​ក៏ពិតមែន តែ​ផ្អែកលើ​បទពិសោធន៍ ក្រុមយុវជន​បារាំងក៏​មិន​ចាញ់​កីឡាករ​កម្ពុជា​ដែរ ដ្បិត​ពួកគេ​បាន​ហ្វឹកហាត់​តាំងពី​អាយុ​ខ្ទង់ ១២​ឆ្នាំ​មកម្ល៉េះ។ ផ្អែកលើ​ហេតុនេះលោក​ជឿជាក់ថា នឹងធ្វើ​ឲ្យ​វិស័យ​បាល់ទះ​កម្ពុជាកាន់តែ​រីក​ច្រើន ពិសេស​ត្រៀម​ស៊ី​ហ្គេម និង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្រើន​ផងដែរ។​ ​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ U19 ​បារាំងគ្រោង​ធ្វើឡើង ២​ជើងដោយ​ជើង​ទី​១ នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​១៩ ខែកុម្ភៈ និង​ជើង​ទី​២ ប្រកួត​នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៨​ពាន់​រៀល។ ប៉ុន្ដែ​ក្រៅពី​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ សហព័ន្ធ​ក៏​នឹងមាន​រៀបចំ​ជំនួប​មិត្តភាព​អមរវាង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm