ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងាក្នុងអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល។
ឯកឧត្តមថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។


