ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ អំពាវ​នាវ​ទៅ​ប្រទេស​មួយ​ចំនួន​ កុំ​ទិញ​វ៉ាក់សាំង​ស្តុក​ទុក និង​យក​វ៉ាក់សាំង​បម្រើ​នយោបាយ

2021/04/27 09:59:58 am        23

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ដល់​ប្រទេស​មួយ​ចំនួន កុំ​ឱ្យ​ទិញ​វ៉ាក់សាំង​ស្តុក​ទុក​លើស​ពី​តម្រូវការ​របស់​ខ្លួន និង​កុំ​ប្រើ​ប្រាស់​វ៉ាក់សាំង​ធ្វើ​ជា​ឧបករណ៍​នយោបាយ ខណៈ​ដែល​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​អំឡុងពេល​ថ្លែង​តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ​អនឡាញ​នៅ​ថ្ងៃ​នេះ​​ក្នុង​សន្និបាទ​ប្រចាំ​ឆ្នាំ​លើក​ទី​៧៧ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​​សម្រាប់​តតំបន់អាស៊ី​ និង​ប៉ាស៊ីហ្វិក​របស់​អង្គការ​សហ​ប្រជាជន (UN-ESCAP)។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា៖ «ជាមួយ​គ្នា​នេះ កម្ពុជា​សូម​អំពាវ​នាវ​ដល់​ប្រទេស​មួយ​ចំនួន​ កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវការ​របស់​ខ្លួន និង​សូម​កុំ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ពី​សារៈ​សំខាន់​ និង​ភាព​ជា​បន្ទាន់​នៃ​ការ​បែង​ចែក​ និង​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ប្រកប​ដោយ​មនុស្ស​ធម៌ និង​តម្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ក្នុង​បិរការណ៍​នេះ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ និង​ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សុខាភិបាល គឺ​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm