ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បច្ចុប្បន្ននេះ អគារកំពុងផ្អាកការ សាងសង់ទាំងស្រុងនៅក្នុងខេត្តព្រះសីហនុមានចំនួនជាង ៣៥០អគារ ហើយអគារចាប់ផ្ដើមសាងសង់ឡើងវិញ ក្រោយពីការធូរស្រាល នៃជំងឺកូវីដ-១៩ មានចំនួនជាង ៨០អគារ ។
ការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ៕




