ប្រធានាធិបតីអាល្លឺម៉ង់ពេញចិត្តនិងកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2023/02/15 06:19:30 pm        288

​ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រឹកថ្ងៃទី១៥កុម្ភ: ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​បង្ហាញការពេញចិត្ត​និងកោតសរសើរ​ការរីកចម្រើន​ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ។

​ក្រោយបញ្ចប់នៃជំនួប ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​បានប្រាប់ដល់ក្រុម​អ្នកសារព័ត៌មានថា ៖ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់​ការទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅនិង​បានជម្រាបជូន​សម្ដេចតេជោថា៖ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ នៃសាធារណៈរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ក្នុងនាម​ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ អំពីការឆ្លងរីករាល​ដាល​រហូត​ដល់បើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេសការដឹកនាំ​កិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ ទោះបីស្ថិតក្នុងស្ថានភាពដែល​ពិភពលោក​នៅប្រឈម​និងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹង​ការប្រែប្រួលភូមិសាស្រ្ត​នយោបាយ ហើយសម្តេចបាន​ដឹក​នាំ​កម្ពុជាឲ្យទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបានជម្រាប​ជូន​សម្ដេចតេជោ​ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ​និងមានបំណង​ពង្រីកនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់​ការវាយ​តម្លៃដ៏ល្អពីកម្ពុជា ហើយក៏បាន​ថ្លែង​អំណរ​គុណជូនចំពោះឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ប្រជាជន រដ្ឋាភិបាលអាឡឺម៉ង់ ចំពោះការ​ជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌និងវិស័យដទៃទៀត ។សម្ដេចក៏បានជម្រាបជូនឯកឧត្តម ហ្វ្រាំង អំពីស្ថានភាពមីននៅ​កម្ពុជាដែល​ត្រូវដោះ​ឲ្យអស់​នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីន​នៅប្រទេសមួយ​ចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយ​ការជួយបង្ហាត់​កងទ័ពអ៊ុយក្រែន​លើការដោះមីន​ដែលជា​ការងារ​មនុស្សធម៌កុំឲ្យសត្រូវកំបាំងមុខនេះបង្កបញ្ហាដល់ជស្លូតត្រង់។ដោយឡែកពាក់ព័ន្ធនឹងប្រាងប្រាសាទសម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាមាន​ប្រាង្គប្រាសាទ​ច្រើនដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជា​បន្ទុកមួយ​ផងដែរ​សម្រាប់​ការជួសជុលនិងថែរក្សា។ក្នុងន័យនេះ សម្ដេចបាន​សម្ដែង​នូវការពេញចិត្ត​ចំពោះការជួយ​របស់​សហព័ន្ធអាល្លឺម៉ង់​ក្នុងរយៈពេល២៥ឆ្នាំ។សម្ដេចក៏បានសំដែងនូវការរីករាយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុថាមពលជាពិសេស លើវិស័យវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm