រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​នេះ

2021/04/27 02:59:58 am        36

កោះកុង ៖ ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​តារា​សាគរ​ ស្ថិតនៅក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង ​ជា​ផ្នែក​មួយ​សម្រាប់​ធ្វើជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ជុំ​ទី​២ នៅ​ខេត្តកោះកុង ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១៤–១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។


តាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹងថា​ ពិធីបុណ្យ​សមុទ្រ​លើក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ស្ដីពី ​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ​ពលរដ្ឋ​រមណីយ​» ដែល​មាន​លោក ថោង ខុន ជា​ប្រធាន ​និង​លោកស្រី មិថុនា ភូ​ថង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។

ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ កន្លងមកនេះ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី ​មិថុនា ភូ​ថង​ អភិបាលខេត្ត​កោះកុង​ បាន​បញ្ជាក់ថា ​ទី​រួម​ខេត្តកោះកុង ​និង​តារា​សាគរ បាន​ និងកំពុង​រៀបចំ​ការងារ​ជាច្រើន ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ត្រូវ​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ​គុណភាព​ចំណីអាហារ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ ​បញ្ហា​សំរាម​ ដាច់ខាត​មិនត្រូវ​ឱ្យ​មាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន ​និង​សហគមន៍​ទេសចរណ៍​ ដូចជា​ជី​ផាត អា​រ៉ែ​ង ​តា​តៃ ពាម​ក្រសោប​ជាដើម​។

លោក ​បន្តថា “​បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ បដិសណ្ឋារកិច្ច សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម​ សុទ្ធតែ​ត្រូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ ជូន​ភ្ញៀវទេសចរ​ ឱ្យ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​លើស​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​”​។

លោក​ ថោង ខុន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ ​មាន​ភាព​ពិសេស​លើស​ពី​លើក​មុន ​នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ​នៅ​ទី​រួម​ខេត្តកោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ​»​។

លោកស្រី​ មិថុនា ភូ​ថង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ពេលនេះ​ រដ្ឋបាល​ខេត្តកោះកុង ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​និងកំពុង​ញាប់ ដៃ​ញាប់​ជើង​ក្នុង​ការ​អនុវត្ត​ការងារ​នានា ​ដើម្បី​តៀម​ឲ្យ​ទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។

លោកស្រី​អភិបាលខេត្ត ក៏បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ ​និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ​ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្តកោះកុង ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 11:24:03 am        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/10 08:18:47 pm        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 04:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am