ប្រណាំងកង់៖ កីឡាករអ៊ីតាលី Diego Ulissi បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour of Oman តែកីឡាករអាមេរិក Matteo Jorgenson បន្តនាំមុខគេក្នុងតារាងរួម។

ដំណាក់កាលទី៤ ដែលមានចម្ងាយផ្លូវ ២០៤.៩គីឡូម៉ែត្រ Diego Ulissi ដែលជិះឱ្យក្រុម UAE Team Emirate បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣៦នាទី ៤៨វិនាទី តាមពីក្រោយដោយកីឡាករបារាំង Axel Zingle និងកីឡាករហូឡង់ Ide Schelling ស្ថិតក្នុងថេរវេលាដូចគ្នា។ យ៉ាងណាក្តីក្រោយ ៤ដំណាក់កាលនេះ Matteo Jorgenson ដែលជិះឱ្យក្រុម Movistar បន្តនាំមុខគេក្នុងតារាងរួម នាំមុខអ្នកលេខ២ Diego Ulissi ៥វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ១៥២.៥គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ